កីឡា
លោក Indra និយាយចំពោះការរៀបចំការប្រកួតតេជោលីគរបស់សហព័ន្ធបាល់ទះកម្ពុជា
គ្រូបង្វឹកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស លោក Indra ថាការរៀបចំព្រឹត្តិការណ៍តេជោលីគ និងដំណើរការក្នុងការប្រកួតផ្ដល់ភាពយុត្តិធម៌អំឡុងការប្រកួតផ្សេងៗនោះគឺបានល្អពិសេសស្របតាមលក្ខខណ្ឌរបស់កីឡាបាល់ទះលើឆាកអន្តរជាតិទៀតផង។

លោក Indra (ស្ដាំង)
លោក Indra បានឆ្លើយតបសំនួរថា «លោកយល់យ៉ាងណាដែរចំពោះការរៀបចំរបស់សហព័ន្ធបាល់ទះកម្ពុជាពិសេសភាពយុត្តិធម៌អំឡុងការប្រកួតកន្លង»? តាមរយៈការមកកាន់ក្រុមបញ្ជាការដ្ឋានអង្គរក្សរយៈពេល ៣រដូវកាលមកនេះគឺលោកមើលឃើញថាសហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំការប្រកួតបានល្អឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ការតុបតែងនៅបរិវេណប្រកួតមានភាពស្រស់ស្អាតពិសេសនោះគឺការដាក់ឲ្យមានជាផ្ទាំង LED ដូចបានឃើញនេះស្អាត។
ចំពោះអាជ្ញាកណ្ដាលផ្សេងៗនោះគឺមិនមានអ្វីជាបញ្ហានោះឡើយ។ មួយវិញទៀតសហព័ន្ធកីឡាបាល់ទះកម្ពុជាធ្វើបានល្អគោរពស្របតាមលក្ខខណ្ឌសហព័ន្ធបាល់ទះពិភពលោក និងគោរពតាមសហព័ន្ធបាល់ទះនៅអាស៊ាននេះតែម្ដង។

ទិដ្ឋភាពបើកការប្រកួត
បញ្ជាក់ដែរថា លោក Indra ជាគ្រូបង្វឹកជនជាតិឥណ្ឌូណេស៊ី និងបានមកជួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សនេះបានជាច្រើនរដូវកាល និងច្រើនការប្រកួតមកហើយនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរសហព័ន្ធកីឡាបាល់ទះកម្ពុជាត្រូវបានគេមើលឃើញថារៀបចំការដំណើរការប្រកួតផ្សេងៗមានភាពល្អប្រសើរ និងទទួលបានការគាំទ្រច្រើនពីមហាជន៕

ទិដ្ឋភាពបើកការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


