Connect with us

ព័ត៌មានជាតិ

ឪពុកនិងកូនភ្លោះកំព្រា​ពីរនាក់ រួមទាំងពលរដ្ឋក្រីក្រចំនួន ៩ គ្រួសារ ទទួលអំណោយដោះស្រាយជីវភាព​​មួយ​រយៈ

បានផុស

នៅ

លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី បានចាត់អភិបាលរងស្រុករួមជាមួយ លោកស្រី ឆូ គឹមស៊ត ប្រធានមន្ទីរកិច្ចការនារី នាំយកអំណោយមួយចំនួនចែកជូនគ្រួសារក្រីក្រមកពីភូមិទ្រាប ឃុំថ្មី និងភូមិស្រែដូង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមពលរដ្ឋក្រីក្រទាំង ១០ គ្រួសារ ខាងលើ លោក ហឿន ហំ ត្រូវជាឪពុករបស់កុមារាចំនួនពីរនាក់ ជាកូនភ្លោះ ដែលរស់នៅក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

បីនាក់ឪពុកកូន កំពុងរស់នៅក្នុងផ្ទះដែលសុំដីបងប្អូនធ្វើផ្ទះសម្រាប់ជាជម្រកសម្រាប់កូននិងប្រពន្ធ ប៉ុន្តែថ្មីៗនេះប្រពន្ធក៏​បាន​ចាកចេញទៅធ្វើការដោយពុំមានការទំនាក់ទំនងមកនោះទេ ហើយបានទុកកូនភ្លោះទាំងពីរនាក់រស់នៅជាមួយឪពុកផងដែរ។

ក្រុមការងារបានឲ្យដឹងថា ពលរដ្ឋក្រីក្រទាំង ១០ គ្រួសារមគឺមកពីឃុំចំនួន ២ គឺឃុំថ្មអណ្តើក និង ឃុំថ្មី ស្រុកចិត្របុរី ដោយក្នុង ១ ឃុំ មានចំនួន ៥ គ្រួសារ សរុបទាំងមាន ១០ គ្រួសារ។ ក្នុង ១ គ្រួសារ ទទួលបានអង្ករ ៣០ គីឡូ, មី​១ កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ប្រេងសណ្តែក១ដបកន្លះលីត្រ ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃបានមួយរយៈ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម