ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលក្ដៅស្លឹកត្រចៀកខ្លាំង ក្រោយប៉ាគីស្ថានហៅខ្លួនថាជា «បណ្ដាសាររបស់មនុស្សជាតិ»
សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមុខថ្កោលទោសប៉ាគីស្ថាន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ក្រុងអ៊ីស្លាម៉ាបាដបានប្រើពាក្យអសុរសហៅប្រទេសអ៊ីស្រាអែលថាជា «បិសាចកំណាច» និងជា «បណ្តាសារបស់មនុស្សជាតិ» ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់លើទឹកដីលីបង់ ដែលបានសម្លាប់មនុស្សអស់រាប់រយនាក់។ នេះបើយោងតាមការចុះផ្សាយនាថ្ងៃសុក្រទី១០ខែមេសាឆ្នាំ២០២៦របស់ទីភ្នាក់ងារព័ត៌មាន Anadolu។

លោក Khawaja Asif រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងចាស់ដៃថា ក្នុងពេលដែលការចរចាសន្តិភាពកំពុងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ អ៊ីស្រាអែលបែរជាបន្តសម្លាប់ជនស៊ីវិលនៅលីបង់ទៅវិញ។ លោកបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដោយចាប់ផ្ដើមតាំងពីតំបន់ហ្គាហ្សា រាលដាលដល់អ៊ីរ៉ង់ ហើយឥឡូវនេះគឺលីបង់ ដែលធ្វើឲ្យការបង្ហូរឈាមមិនចេះចប់មិនចេះហើយ។ អ្វីដែលធ្វើឲ្យអ៊ីស្រាអែលក្ដៅស្លឹកត្រចៀកបំផុតនោះ គឺលោកបានបួងសួងឲ្យអ្នកដែលបង្កើតរដ្ឋអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន «ធ្លាក់នរក» ទៀតផង។
គ្រាន់តែឮសម្តីបែបនេះភ្លាម ខាងការិយាល័យលោកណេតាន់យ៉ាហ៊ូ បានវាយបកវិញភ្លាមៗថា សម្តីរបស់រដ្ឋមន្ត្រីប៉ាគីស្ថាន គឺជាការញុះញង់ឲ្យមានការបំផ្លិចបំផ្លាញរដ្ឋអ៊ីស្រាអែល ដែលជារឿងមិនអាចទទួលយកបានឡើយ។ អ៊ីស្រាអែលបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលដែលអះអាងខ្លួនឯងថាជា «អ្នកសម្របសម្រួលសន្តិភាពដ៏អព្យាក្រឹត» មិនគួរណានិយាយពាក្យអសីលធម៌បែបនេះចេញមកនោះទេ។ ការប៉ះទង្គិចពាក្យសម្តីនេះ បានធ្វើឲ្យតួនាទីរបស់ប៉ាគីស្ថានក្នុងនាមជាអ្នកចរចាចាប់ផ្ដើមស្រពិចស្រពិល និងបង្កជាភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។
ទន្ទឹមនឹងជម្លោះមាត់កនេះ ស្ថានការណ៍នៅសមរភូមិជាក់ស្តែងកាន់តែអាក្រក់ទៅៗ។ ទោះបីជាមានការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែការវាយប្រហារនៅលីបង់មិនបានថយចុះឡើយ។ មូលហេតុគឺដោយសារតែមានការយល់ឃើញខុសគ្នា ដោយខាងប៉ាគីស្ថាន និងអ៊ីរ៉ង់យល់ថាបទឈប់បាញ់នេះត្រូវរាប់បញ្ចូលទាំងលីបង់ផង ប៉ុន្តែខាងអាមេរិក និងអ៊ីស្រាអែលបានបដិសេធដាច់អហង្ការ។ គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់នៅលីបង់បានកើនឡើងយ៉ាងរហ័ស ដែលបណ្តាលឲ្យមានការរិះគន់កាន់តែខ្លាំងពីសហគមន៍អន្តរជាតិចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ ឈាង
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


