ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ត្រៀមចេញបទថ្មីជាមួយ អាន វិសាល សង្ឃឹមជួយស្តារប្រជាប្រិយភាព និងមានចំណូលទ្រទ្រង់ការព្យាបាល
តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស ខេមរៈ សិរីមន្ត បានប្រកាសត្រៀមបញ្ចេញបទចម្រៀងរួមគ្នាជាមួយ អាន វិសាល ក្នុងបំណងដើម្បីជួយលោកស្តារប្រជាប្រិយភាពក្នុងវិស័យសិល្បៈឡើងវិញ និងមានចំណូលបន្ថែម អាចទ្រទ្រង់ព្យាបាលជំងឺប្រចាំកាយរបស់ខ្លួន។

តាមការលើកឡើងរបស់ តារចម្រៀងរូបនេះ បទចម្រៀងដែលត្រៀមចេញ គឺត្រូវបានថត និងច្រៀងរួមគ្នារួចរាល់កាលពីប្រមាណមួយខែមុនមក ខណៈកំពុងត្រៀមបញ្ចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យមហាជន និងអ្នកគាំទ្រជួយគាំទ្រស្នាដៃថ្មីរបស់ អាន វិសាល ផងដែរ។
ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបញ្ជាក់ដែរថា លោកបានជួយថវិកាដល់ អាន វិសាល ជាញឹកញាប់ ប៉ុន្តែដោយសារជំងឺមានសភាពធ្ងន់ធ្ងរ ការចំណាយលើការព្យាបាលនៅតែជាបន្ទុកធំមួយ។ ដូច្នេះហើយ លោកក៏សម្រេចបន្តជួយលោក អាន វិសាល ជំហានបន្ទាប់ទៀត តាមរយៈការជួយឱ្យការចំណូលបន្ថែមពីអាជីពចម្រៀង។

សកម្មភាពនេះ បានធ្វើឱ្យមហាជនជាច្រើនសរសើរពីទឹកចិត្តមិត្តភាព និងការជួយគ្នាក្នុងគ្រាលំបាករបស់ ខេមរៈ សិរីមន្ត ដែលតែងឈរជួយមិត្តរួមអាជីពដោយមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួន។

គួររម្លឹកថា លោក អាន វិសាល ធ្លាប់ល្បីល្បាញលើពិភពចម្រៀងសម័យខ្លាំង ជាតារាចម្រៀងប្រុសម្នាក់ដ៏លេចធ្លោក្នុងចំណោមតារាចម្រៀងផ្សេងទៀតរបស់ផលិតកម្ម M មហាជនភាគច្រើនស្គាល់តាមរយៈបទ ទឹកភ្នែកខ្ទើយ, ផ្តើមស្រលាញ់ ផ្តើមអស់សង្ឃឹម និងចម្រៀងពេញដោយសម្រែកមនោសញ្ចេតនាជាច្រើនទៀត។
ក្រោយមក លោកក៏លាលែងអាជីពជាអ្នកចម្រៀង ចាប់យករបររកស៊ីលក់ម្ហូបអាហារ និងគ្រឿងក្លែមជាដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាង១ឆ្នាំមុន លោក អាន វិសាល បានទម្លាយថា លោកកំពុងបញ្ហាជាតិពុលឡើងក្នុងថ្លើម ដែលកាលណោះ ក្រុមគ្រូពេទ្យធ្លាប់បានព្រមានថា ស្ថានភាពនោះអាចវិវត្តទៅជាមហារីក ឬក្រិនថ្លើមតែម្តង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


