កីឡា
អ៊ីតាលី កំពុងស្ថិតក្នុងលក្ខខណ្ឌពិសេសមួយ អាចមានសង្ឃឹមបានលេង World Cup 2026 ឡើងវិញ
ក្រុមជម្រើសជាតិ អ៉ីតាលី អាចមានសង្ឃឹមបានទៅលេងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ឡើងវិញ បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំពុងរៀបចំផែនការបម្រុង ក្នុងករណីដែលជម្រើសជាតិ អ៉ីរ៉ង់ ដកខ្លួនចេញពី World Cup 2026 ដោយសារបញ្ហាសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

ការចូលរួមរបស់ក្រុមជម្រើសជាតិ អ៉ីរ៉ង់ នៅតែស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ទោះបីជា FIFA បានបញ្ជាក់រួចហើយក៏ដោយ ថា ពួកគេត្រូវបានកំណត់ឱ្យលេងក្នុងពូល G។ ប្រធានសហព័ន្ធបាល់ទាត់ អ៉ីរ៉ង់ ធ្លាប់បានប្រកាស ថា ពួកគេនឹងពហិការទៅចូលរួមការប្រកួត World Cup 2026 ដែល អាមេរិក កាណាដា និងម៉ិកស៉ិក ធ្វើសហម្ចាស់ផ្ទះ ដោយសារតែបញ្ហាសង្គ្រាម ដែលសម្ព័ន្ធមិត្ត អាមេរិក-អ៉ីស្រាអែល វាយប្រហារលើ អ៉ីរ៉ង់។
ប្រសិនបើ អ៉ីរ៉ង់ ពិតជាដកខ្លួនពិតមែន នោះ FIFA នឹងពិចារណាអំពី ការប្រកួតជម្រុះ Playoffs ក្នុងលក្ខខណ្ឌពិសេសមួយភ្លាមៗ ដើម្បីសម្រេចរកមួយក្រុមឡើងមកជំនួសកន្លែងរបស់ពួកគេ។ ការប្រកួតជម្រុះនេះ អាចនឹងត្រូវអនុញ្ញាតឱ្យក្រុមមកពី អឺរ៉ុប ២ ក្រុម និងក្រុមមកពី អាស៊ី ២ ក្រុម ដែលបានធ្លាក់ក្នុងវគ្គជម្រុះតាមទ្វីប ដើម្បីចូលរួមប្រកួត។

សម្រាប់ទ្វីប អឺរ៉ុប គឺ អ៉ីតាលី ត្រូវបានចាត់ទុកថាជាបេក្ខភាពដ៏សក្តិសមបំផុត ដោយសារចំណាត់ថ្នាក់ FIFA របស់ពួកគេខ្ពស់ជាងគេ។ ម្យ៉ាងវិញទៀត ពួកគេប៊ិះនឹងបានឡើងទៅជុំចុងក្រោយទៅហើយ ប៉ុន្តែភ្លាត់ស្នៀតចាញ់ក្រុម បូស្នៀ នៅវគ្គជម្រុះ playoff ចុងក្រោយ។
ដោយឡែកនៅប៉ែកទ្វីប អាស៊ី វិញ គឺជម្រើសជាតិ អារ៉ាប់រួម ត្រូវបានគេមើលឃើញអាចនឹងក្លាយជាបេក្ខភាពសក្តិសមជាងគេ ដោយសារតែពួកគេក៏ប៊ិះនឹងមានឱកាសឡើងផងដែរ ប៉ុន្តែបានចាញ់នៅវគ្គជម្រុះអន្តរទ្វីបក្រោមថ្វីជើងជម្រើសជាតិ អ៉ីរ៉ាក់។
គួរឱ្យដឹង ថា ព្រឹត្តិការណ៍ World Cup 2026 កាន់តែកៀកចូលមកដល់ហើយ ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


