ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងកសាងផ្លូវរថភ្លើង ១៤ ០០០ គីឡូម៉ែត្រ ចំណាយជាង ៦០ ប៊ីលានដុល្លារ
ប្រទេសឥណ្ឌូណេស៊ីមានគម្រោងសាងសង់បណ្តាញផ្លូវរថភ្លើងប្រវែង ១៤ ០០០ គីឡូម៉ែត្រ នៅលើកោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងស៊ូឡាវេស៊ី ក្នុងរយៈពេល ២ ទសវត្សរ៍ទៅមុខ ដែលជាផ្នែកមួយនៃផែនការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់លើសពីកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃសុក្រ ទី ២៤ មេសា។

រដ្ឋមន្ត្រីសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់របស់ឥណ្ឌូណេស៊ី លោក Agus Harimurti Yudhoyono បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះនឹងត្រូវការការវិនិយោគប្រមាណ ១ ២០០ ទ្រីលានរូពី (៦៩,៤ ប៊ីលានដុល្លារ)។
លោក Agus បានបន្តថា៖ «តួលេខនេះមានចំនួនច្រើន ប៉ុន្តែវាគឺជាការវិនិយោគរយៈពេលវែងលើអនាគតរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកគូសបញ្ជក់ថា គម្រោងនឹងប្រើប្រាស់ទាំងថវិការដ្ឋ និងការវិនិយោគពីវិស័យឯកជន។
គម្រោងដដែលរាប់បញ្ជូលទាំងការសាងសង់ផ្លូវរថភ្លើងប្រវែង ៧ ៨៣៧ គីឡូម៉ែត្រ នៅលើកោះស៊ូមាត្រា ២ ៧៧២ គីឡូម៉ែត្រ នៅកាលីម៉ាន់តាន់ និង ៣ ២៨៤ គីឡូម៉ែត្រ នៅ ស៊ូឡាវេស៊ី។
លោក Agus បាននិយាយថា បណ្តាញផ្លូវរថភ្លើងរបស់ឥណ្ឌូណេស៊ី នៅមានកម្រិតខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលជំរុញឱ្យឥណ្ឌូណេស៊ី «ខិតខំប្រឹងប្រែង និងមានយុទ្ធសាស្ត្រជាងមុន»។
គួរគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងបច្ចុប្បន្ន ដើរតួនាទីតិចតួចក្នុងប្រព័ន្ធដឹកជញ្ជូនជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរួមចំណែកត្រឹមតែប្រហែល ៤% នៃការដឹកជញ្ជូនអ្នកដំណើរសរុប និង ១% នៃការដឹកជញ្ជូនទំនិញភស្តុភារ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


