ព័ត៌មានជាតិ
កសិដ្ឋានគីរីសួគ៌ ផ្តល់ជូនប្រូម៉ូសិនថ្មីសម្រាប់ទឹកដោះគោស្រស់របស់ខ្លួន ដើម្បីជួយកម្ពុជា ក្នុងពេលវេលាដ៏លំបាកនេះ
ដោយមើលឃើញពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០ ០០០លីត្រជូនអតិថិជនរបស់ខ្លួនក្នុងរយៈពេលកន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បានសម្រេចចិត្ត បន្តប្រូម៉ូសិនថ្មីមួយទៀត ក្នុងខែឧសភា។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា ប្រូម៉ូសិនថ្មីនេះ គឺជាការឆ្លើយតបទៅនឹងការបន្តការបិទខ្ទប់ និងបម្រាមគោចរក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស។ ក្រុមហ៊ុនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសមរភូមិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។ ប្រូម៉ូសិនថ្មីនេះ គឺទិញពីរដបទទួលបានមួយដបដោយមិនគិតថ្លៃ សម្រាប់ទឹកដោះគោស្រស់ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០លីត្ររបស់កសិដ្ឋានគិរីសួគ៌ ដែលអាចរកទិញបាននៅផ្សារទំនើបនានា និងហាងលក់ទំនិញផ្សេងៗទៀតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពេញមួយខែឧសភា។




លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានថ្លែងថា “ពិតណាស់ យើងចង់បន្តការផ្តល់ប្រូម៉ូសិនទិញមួយថែមមួយ ដូចដែលបានផ្តល់ជូនកន្លងមក ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនថ្មី យើងក៏ត្រូវរក្សានិរន្តរភាពខ្លួនឯងផងដែរ។ តម្រូវការដ៏លើសលុបនូវទឹកដោះគោស្រស់របស់យើងក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យផលិតកម្មរបស់យើងឈានដល់កម្រិតអតិបរមា ហើយអតិថិជនរបស់យើងដែលចូលចិត្តទឹកដោះស្រស់ក្នុងស្រុក អាក់អន់ចិត្ត ដោយមិនអាចរកទិញបាន”។

លោក ឈរ រិទ្ធី បានបន្ថែមថា “ជាមួយទឹកដោះគោស្រស់ជាង ១សែនលីត្រដែលបានផ្តល់ទៅឱ្យសាធារណជនរួចហើយនោះ យើងនឹងបន្តការជួយប្រជាជនបន្ថែមទៀត តាមរយៈប្រូម៉ូសិនទិញពីរថែមមួយនេះ រាល់ពេលជាវ ទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌របស់យើង”។

ក្រៅពីការផ្តល់ជូនដល់អតិថិជន នូវប្រូម៉ូសិនទិញពីរដបថែមជូនមួយដបដោយឥតគិតថ្លៃដ៏ទាក់ទាញនេះ កសិដ្ឋានគិរីសួគ៌ក៏បាននិងកំពុងចូលរួមគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ តាមរយៈការផ្គត់ផ្គង់ទឹកដោះគោស្រស់១០០% ជូនដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការដោយផ្ទាល់នៅសមរភូមិជួរមុខនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ឈរ រិទ្ធី បានថ្លែងទៀតថា “យើងសូមគោរពនិងអរគុណចំពោះបុគ្គលិកសុខាភិបាលដ៏ក្លាហានទាំងនេះ ដែលប្រថុយអាយុជីវិតរបស់ពួកគេដើម្បីការពារពួកយើង។ ដូច្នេះហើយ អ្វីដែលយើងអាចជួយបាន យើងនឹងជួយ។ ពេលនេះជាពេលវេលាសម្រាប់យើងជួយយើង គឺប្រជាជនកម្ពុជា ត្រូវជួយគ្នាក្នុងពេលវេលាដ៏លំបាកនេះ”៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ



