សេដ្ឋកិច្ច
ជនពិការម្នាក់ស្នើប្រជាជនខ្មែរគាំទ្រ សាប៊ូលាងចានរបស់ខ្លួន ខណៈការលក់មិនសូវចំណេញ
ស្ថិតនៅក្នុងវ័យ ៤៦ឆ្នាំ លោក នួន សុខឃឿន ជាជនពិការម្នាក់មានជំនាញផលិតសាប៊ូលាងចានស្នើសុំចិត្តប្រជាជនខ្មែរគាំទ្រផលិតផលសាប៊ូលាងចានរបស់ខ្លួន ខណៈការលក់ដូរមិនសូវកាក់កបដោយសារតែត្រូវប្រើប្រាស់វត្ថុធាតុដើមមានតម្លៃខ្ពស់។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក សុខឃឿន បានឱ្យដឹងថា រយៈពេលចុងក្រោយនេះ ការផលិតសាប៊ូរបស់លោកហាក់ពិបាករកទីផ្សារបន្ដិច ចំណែកឯការចំណេញក៏ពុំសូវបានច្រើន ដ្បិតអីការផលិតសាប៊ូត្រូវចំណាយដើមខ្ពស់ដោយសារទិញវត្ថុធាតុដើមពីប្រទេសចិន និងវៀតណាម។

លោក នួន សុខឃឿន អះអាងថា សព្វថ្ងៃនេះ នៅពេលលោកផលិតសាប៊ូបាន លោកត្រូវចំណាយពេលជិះដើរលក់តាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ និងពេលខ្លះក៏មានម៉ូយប្រចាំដែលមានតម្រូវការសាប៊ូលាងចានតាមតូបចាប់ហួយមួយចំនួនផងដែរ។ សម្រាប់តម្លៃវិញ លោក នួន សុខឃឿន បានបញ្ជាក់ថា សាប៊ូលាងចានដែលលោកបានផលិតលក់ដោយខ្លួនឯងនេះ អាចលក់ចេញបានក្នុងចំណុះ ៣០លីត្រ តម្លៃ ៣ម៉ឺនរៀល មិនថាលក់នៅផ្ទះ ឬក៏តាមផ្លូវសាធារណៈ នោះឡើយ។
ចំពោះការផលិតសាប៊ូលាងចានរបស់លោកសុខឃឿន ពុំទាន់មានស្ដង់ដាត្រឹមត្រូវដូចទៅនឹងក្រុមហ៊ុន រោងចក្រ ឬសហគ្រាសក៏ពិតមែន ប៉ុន្ដែគុណភាព និងតម្លៃវិញ លោកថា អតិថិជនគឺអាចទទួលយកបានដ្បិតតម្លៃក៏សមរម្យផងដែរ។
យ៉ាងណាមិញ លោក សុខឃឿន ក៏សុំស្នើចិត្តប្រជាជនខ្មែរជួយគាំទ្រផលិតផលដែលជាស្នាដៃរបស់ឱ្យបានច្រើនជាងមុន ដើម្បីធ្វើយ៉ាងណាអាចឱ្យគាត់អាចមានលទ្ធភាពបន្ដអាជីវកម្មលក្ខណៈគ្រួសារមួយនេះតទៅមុខផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


