Connect with us

សេដ្ឋកិច្ច

​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឱ្យ​បង្កើត​ក្រុមការ​ងារ​ផ្ដល់​សេវា​សាធារណៈ​រហ័ស​ ពន្លឿន​ការងារ​ធ្វើ​ប្លង់​ដី​ និងប្លង់ផ្ទះ

បានផុស

នៅ

លោក ​សាយ ​សំអាល់ ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ណែនាំ​ឱ្យ​មន្ទី​រៀប​ចំដែនដី​ នគរូបនីយកម្ម ​និង​សំណង់ និងសុរិយោដី ​រាជធានី​-ខេត្ត ​បង្កើត​ក្រុមការងារ​ផ្ដល់​សេវា​សាធារណៈ​រហ័ស​ ដើម្បី​សម្រួល ​និង​ពន្លឿន​ការចុះបញ្ជី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឱ្យ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ​និង​ធុរជន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ ផ្ដល់​សេវា​សាធារណៈ​រហ័ស ​ដឹកនាំដោយ​មន្ទី​រៀប​ចំដែនដី នគរូបនីយកម្ម ​និង​សំណង់​ និង​សុរិយោដី ដោយត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនង ២ រូប ដើម្បីធ្វើការ​ទំនាក់​ទំនង ប្រគល់ និងទទួលសំណុំឯកសារស្នើសុំសេវាសាធារណៈ​រហ័សរបស់ប្រជាពលរដ្ឋ និង​ធុរ​ជន​ ជាមួយក្រសួងដែនដី ព្រមទាំងអាចផ្ដល់ព័ត៌មានរាល់ចម្ងល់ជូនអ្នកប្រើប្រាស់សេវាបានរហ័ស និង​ទាន់​ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម