សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករ ចូលរួមពិព័រណ៍អាហារអន្តរជាតិហ្វីលីពីន នៅសប្ដាហ៍ក្រោយ
ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករចូលរួមក្នុងព្រឹត្តិការណ៍«ពិព័រណ៍អាហារអន្តរជាតិហ្វីលីពីន និងការផ្លាស់ប្តូរ ដំណោះស្រាយប្រកបដោយចីរភាព លើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី ២១-២៣ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិកាសកលមួយសម្រាប់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយអ្នកបញ្ជាទិញអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតផល រួមមាន នំដុត ភេសជ្ជៈ បន្លែនិងផ្លែឈើ ប្រភេទសាច់ គ្រឿងសមុទ្រ ផលិតផលធ្វើពីរុក្ខជាតិ នំកញ្ចប់ និងសេវាកម្មពាក់ព័ន្ធ។
ពិព័រណ៍នេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ក្រុមហ៊ុន សហគ្រាសកម្ពុជា ក្នុងការចាប់ដៃគូជាមួយអ្នកបញ្ជាទិញ អន្តរជាតិ អ្នកនាំចូល និងអ្នកលក់បន្ត ក្នុងវិស័យកសិ-ចំណីអាហារ និងផ្នែកផ្សេងៗទៀត នៃធុរកិច្ចកសិកម្ម៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


