Connect with us

កីឡា

ស្មាត់​សី​ បន្ទាយមានជ័យ​ គិត​ថា​ ៤ក្រុម​នេះ​នឹង​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឬ​លើក​ពាន​តេជោ

បានផុស

នៅ

ស្មាត់​បាល់​ដេញ​របស់​ស្នងការ​ ន.ប​ ខេត្ត​បន្ទាយមានជ័យ​ កីឡាករ​ រិទ្ធ​ គង់សារី​ ឬ​ ឡាំទីន គិត​ថា​ឆ្នាំនេះ​​ក្រុម​ដែល​នឹង​ឡើង​ទៅ​វគ្គ ​៤ក្រុម​គឺ​មាន ​វិសាខា​ បញ្ជាការដ្ឋានអង្គរក្ស​ សមាគមបាល់ទះ​ក្រសួង​មហាផ្ទៃ​ និង​ស្នងការ​ ន.ប​ ខេត្ត​ស្វាយរៀង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មាត់​សី​ ឬ​ឡាទីន​

ស្មាត់​សី​ ឬ​ឡាទីន​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​ស្រឡាញ់​ និង​មើល​ឃើញ​ពី​ការ​នាំ​ចូល​កីឡាករ​បរទេស​នោះ​គិត​ថា​ ៤ក្រុម​ដែល​ល្អ​លេចធ្លោ​ជាង​គេ​នឹង​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​រួម​មាន​ វិសាខា​ បញ្ជាការដ្ឋានអង្គរក្ស​ សមាគមបាល់ទះ​ក្រសួង​មហាផ្ទៃ​ និង​ស្នងការ​ ន.ប​ ខេត្ត​ស្វាយរៀង។​ ចំពោះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​គឺ​ជា​ម្ចាស់​ពាន​ឆ្នាំ​ចាស់​ដូច​បាន​ដឹង​ហើយ​ពី​សមត្ថភាព​លេង​ និង​កីឡាករ។​

ស្មាត់​សី​ ឬ​ឡាទីន​

ចំណែក​ក្រុម​មហាផ្ទៃ​ វិញ​បើ​ទោះ​ជា​មិន​មាន​កីឡាករ​បរទេស​មក​ជួយ​ក្ដី ​ប៉ុន្តែ​កីឡាករ​ក្នុង​ក្លឹប​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​កំពូល​ហើយ​នៅ​កម្ពុជាទៅ​ហើយ។​ ក្រុម​ស្នងការ​ស្វាយរៀង​ ក៏​មិន​ធម្មតា​ដែរ​ពិសេស​ការ​នាំ​យក​កីឡាករ​បរទេស​មួយ​ចំនួនជួយ​ក្រុម​ថ្មីៗ​នេះ។​

យ៉ាងណា​ស្មាត់​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ នៅ​តែ​ស្រឡាញ់​ក្រុម​វិសាខា​ជាង​គេ​ និង​ឲ្យ​ភាគរយ​ដល់​ទៅ​ ៨០%​ ថា​នឹង​អាច​ឡើង​វគ្ដ​ផ្ដាច់ព្រ័ត្រ​ ឬ​លើក​ពាន​តេជោលីគ​ឆ្នាំ​នេះទៀត​ផង។​ ការ​ជឿទុកចិត្ត​បែប​នេះ​ដោយ​សារ​មើល​ឃើញ​ពី​ការ​នាំ​យក​កីឡាករ​បរទេស​ល្អៗ​ដូច​ជា​​ដៃប៉ះសេ​ហ្វីលីពីន និង​កីឡាករ​បាល់ដេញមក​ពី​ឥណ្ឌា​ជា​ដើម។​ កីឡាករ​បាល់​ដេញ​មាន​កម្ពស់​របស់​វិសាខា​ដែលនាំ​យក​មក​នេះ​គឺ​លោក​គិត​ថា​ល្អ​ដាច់​គេ​ហើយ​នៅ​កម្ពុជា​នោះ។​ ប៉ុន្តែ​ទាំង​នេះ​គឺ​ជា​ការ​យល់​ឃើញ​ ឬ​ទស្សន៍ទាយ​របស់​ខ្លួន​ប៉ុណ្ណោះ​មិន​ប្រាកដ​ថា​ជាក់​ស្ដែង​ដូច​អ្វី​ដែល​លើក​ឡើង​នោះ​ឡើយ។​

សមាគមបាល់ទះវិសាខា

រំលឹក​ឡើង​វិញ​ថា​ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​នៅ​ពេល​នេះ​កំពុង​ដំណើរ​ការ​ប្រកួត​ជុំ​ទី១​ ពាន​រង្វាន់​តេជោលីគ​ ឆ្នាំ​២០២៦​ ដោយ​មាន​ ៨​ក្រុម​ធំៗ​ចូលរួម។​ ៨​ក្រុម​នោះ​រួម​មាន​ ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ សមាគមកីឡាបាល់ទះវិសាខា​ សមាគមបាល់ទះក្រសួងមហាផ្ទៃ​ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្ត​ស្វាយរៀង​ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ​ ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣​ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តកោះកុង​ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ។​ ការ​ប្រកួត​នេះ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី១៦​ ឧសភា​ ដល់​ ៥​ កញ្ញា​ ២០២៦​ នៅ​រាជធានីភ្នំពេញ៕​

ក្រុមបញ្ជាការដ្ឋានអង្គរក្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម