សេដ្ឋកិច្ច
ធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបង្កើនការបញ្ចេញទំហំឥណទានទៅក្នុងអនុវិស័យស្វាយចន្ទី និងដំឡូងមី ដើម្បីជំរុញការនាំចេញ។

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បញ្ជាក់ថា ក្រៅពីដំណាំស្រូវ ARDB បានផ្ដោតលើការផ្ដល់ឥណទានក្នុងអនុវិស័យស្វាយចន្ទី ដំឡូងមី និងពោត។
លោក កៅ ថាច បន្ថែមថា៖«ឥណទានចន្ទីក៏ឡើង ដំឡូងក៏ឡើងខ្លាំង ព្រោះមានអ្នកស្នើសុំ ដោយសារយើងបានកែសម្រួលគោលនយោបាយ ដោយយកស្វាយចន្ទីធ្វើជាវត្ថុធានា»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ស្វាគមន៍ការកែសម្រួលគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោកបានលើកឡើងថា ទោះបីមានធនាគារពាណិជ្ជមួយចំនួន បានចាក់បញ្ចូលថវិកា ដើម្បីទប់គ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុកក៏ពិតមែន ប៉ុន្តែលំហូរនៃគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសមាន ៩៥% ហើយនៅឆ្នាំនេះ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បន្ថែមថា ការចូលរួមរបស់ធនាគាររដ្ឋ និងធនាគារពាណិជ្ជ គឺជារឿងល្អ ដើម្បីធានាឱ្យបានការកែច្នៃ និងបង្កើតការងារក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


