សុខភាព
អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
អត្ថប្រយោជន៍សុខភាព ៩ យ៉ាងដ៏ មានឥទ្ធិពលរបស់គ្រាប់ធញ្ញជាតិ Cumin ជាគ្រឿងទេសនៃអាហារមកពីតំបន់ មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងឥណ្ឌា។

Cumin ផ្តល់នូវរសជាតិប្លែកនិងក្លិនដ៏ខ្លាំង រកឃើញនៅភោជនីដ្ឋានម្ហូបឥណ្ឌា ណេប៉ាល់ អ៊ីតាលី ទួរគី បារាំង ម៉ូណាកូ និងអេស្ប៉ាញ។ អ្នកដែលមិនធ្លាប់ហូបមានអារម្មណ៍ថា វាមានក្លិនសា ហើយខ្ពើមរអើម ពេលខ្លះ ថែមទាំងយល់ថា វានឹងនាំមកនូវក្លិនខ្លួន ដែលជាការយល់ខុស។
មិនត្រឹមជាអាហារ Cumin ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងផ្នែកឱសថបុរាណ។

ការសិក្សាបែបទំនើបបានបញ្ជាក់ពីគុណប្រយោជន៍មួយចំនួននៃសុខភាពដែលត្រូវបានគេស្គាល់ជាទូទៅរួមមានការលើកកម្ពស់លទ្ធភាពនៃការរំលាយអាហារនិងកាត់បន្ថយការឆ្លងមេរោគដែលសំងំក្នុងអាហារណពោលគឺវាបានសម្លាប់មេរោគទំាងនោះ ទោះជាអាហារឆៅ។
អត្ថប្រយោជន៍ធំមួយទៀតគឺការសម្រកខ្លាញ់ ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករនិងកូឡេស្តេរ៉ុល។
ឧទាហរណ៍វាអាចបង្កើនសកម្មភាពរបស់អង់ស៊ីមដែលមានសក្តានុពលបង្កើនល្បឿននៃការរំលាយអាហារ ការពារក្រពះ ជួយបង្កើនការបញ្ចេញទឹកប្រមាត់ចេញពីថ្លើម រំលាយជាតិខ្លាញ់និងសារធាតុចិញ្ចឹមមួយចំនួននៅក្នុងពោះវៀន ការពារមហារីកព្រោះវៀនបាន ។

នៅក្នុងការស្រាវជ្រាវមួយអ្នកជំងឺ ៥៧ នាក់ដែលមានរោគសញ្ញានៃការឆាប់ខឹង (IBS) បានរាយការណ៍ថា មានអាការៈប្រសើរឡើងបន្ទាប់ពីលេបថ្នាំដែលប្រមូលផ្តុំពីគ្រាប់ Cumin (ប្រភព 3Trusted) ។
ជាសង្ខេបមកវិញ ដែលពិភពលោកបានទ្រាំដាក់អាហារដ៏ក្លិននេះទៅក្នុងមករាប់រយឆ្នាំមកហើយ គឺវាមានអត្ថន័យពិតយើងប្រហែលមិនបានដឹង។ គេដឹងថា ម្សៅមើម Cuminមួយស្លាបព្រាកាហ្វេមានផ្ទុកជាតិដែក ១.៤ មីលីក្រាមឬស្មើនឹង ១៧.៥% នៃ RDI គាំទ្រដល់ការលូតលាស់សម្រាប់កុមារ និងស្ត្រីវ័យក្មេងដែលត្រូវការជាតិដែកបំផុតជំនួសឈាមរដូវដែលបាត់បង់៕

ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មកដឹងអត្ថប្រយោជន៍អំបិលខ្មៅ ល្អជាងអំបិលធម្មតាយ៉ាងម៉េចខ្លះ?
ចុចអាន៖ នៅសុខៗ ស្ត្រេសដល់ថ្នាក់ពេលខ្លះចង់ស្អប់ទាំងអាជីពខ្លួនឯង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


