ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រឹតបន្តឹងសន្តិសុខរបស់ ពូទីន ដោយបារម្ភ ថា AI បំប្លែងកាមេរ៉ាសុវត្ថិភាព ទៅជាអាវុធលបធ្វើឃាតដូចនៅ អ៊ីរ៉ង់
អាជ្ញាធររុស្ស៊ី បានបិទជាបណ្តោះអាសន្ននូវប្រព័ន្ធឃ្លាំមើលពិសេសមួយផ្នែក ដែលប្រព័ន្ធនេះបានប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពរបស់ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន និងចាប់ផ្តើមបើកការត្រួតពិនិត្យសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានការរាយការណ៍ថា អ៊ីស្រាអែលបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដានរាល់សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួចមក។

យោងតាមសារព័ត៌មាន Financial Times (FT) ចុះផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរសន្តិសុខរុស្ស៊ី បានផ្អាកដំណើរការផ្នែកខ្លះនៃប្រព័ន្ធឃ្លាំមើលដាច់ដោយឡែកមួយ ដែលដំណើរការសម្រាប់ការពារ លោក ពូទីន និងជំនួយការជិតស្និទ្ធរបស់លោក។ ប្រព័ន្ធនេះដាច់ដោយឡែកពីកាមេរ៉ាសុវត្ថិភាពប្រហែល ៣០ម៉ឺនគ្រឿងនៅទូទាំងទីក្រុងមូស្គូ ហើយវានឹងបើកឲ្យដំណើរការឡើងវិញ លុះត្រាតែក្រុមវិស្វករ បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ថាតើវាមានភ្ជាប់ទៅនឹងអ៊ីនធឺណិតដែរឬទេ។
លោក Alexander Bortnikov នាយកទូទៅនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី នាពេលថ្មីៗនេះបានព្រមានមន្ត្រីសន្តិសុខអំពីភាពងាយរងគ្រោះនៃប្រព័ន្ធវីដេអូឃ្លាំមើល ដោយលើកថា «មេរៀននៃការកម្ចាត់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប គឺជាសញ្ញាព្រមានមួយយ៉ាងច្បាស់លាស់»។ លោកចង្អុលបង្ហាញជាពិសេស ថា ច្រកចូលសម្ងាត់ដែលលាក់ទុកក្នុងប្រព័ន្ធ ដែលមាននៅក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាចត្រូវបានកេងប្រវ័ញ្ច និងប្រើប្រាស់ដោយប្រទេសសត្រូវ។
តាមសេចក្ដីរាយការណ៍ពី FT វាក៏បានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណផ្លូវធ្វើដំណើរ និងទម្រង់ប្រព័ន្ធសន្តិសុខរបស់មន្ត្រីជាន់ខ្ពស់ ព្រមទាំងតាមដានទីតាំង និងពេលវេលានៃការប្រជុំជាក់លាក់ផងដែរ។ ក្តីបារម្ភកំពុងតែកើនឡើងយ៉ាងខ្លាំងថា កាមេរ៉ាសុវត្ថិភាព (CCTV) ដែលត្រូវបានដំឡើងសម្រាប់ការពារសន្តិសុខជាតិ បែរជាអាចក្លាយទៅជាឧបករណ៍ស៊ើបការណ៍សម្ងាត់ សម្រាប់ប្រទេសសត្រូវទៅវិញ។
យ៉ាងណាមិញ នៅពីក្រោយចំណាត់ការយ៉ាងតក់ក្រហល់របស់រុស្ស៊ី គឺដោយសារតែប្រតិបត្តិការលបធ្វើឃាតនាពេលថ្មីៗនេះ ដែលមានគោលដៅលើមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់ជាច្រើន។ ជាក់ស្ដែង ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល បានលួចយកទិន្នន័យពីកាមេរ៉ាចរាចរណ៍ និងទិន្នន័យវីដេអូផ្សេងៗនៅទូទាំងប្រទេសអ៊ីរ៉ង់ រួចប្រើប្រាស់ AI ដើម្បីវិភាគលើខ្សែអាត់វីដេអូដែលមានរយៈពេលរាប់លានម៉ោង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


