សេចក្ដីជូនដំណឹង
ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួមជាវត្តមានរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំនេះជាមួយក្រុមគ្រួសារ វឌ្ឍនៈ ផងដែរ ដែលរឹតតែនាំឲ្យបានការទទួលពានរង្វាន់នេះមានអត្ថន័យធំធេងលើសពីសម្ធិផលរបស់ក្រុមហ៊ុនផ្ទាល់ តែក៏ជាសមិ្ធផលរបស់ប្រទេសជាតិយើងដែរ។

ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានកិត្តិយសទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ បន្ថែមពី Monde Selection ដែលលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយលិទ្ធផលដែលលើសពីការរំពឹងទុក គឺក្រុមហ៊ុន វឌ្ឍនៈ ទទួលបានពាន Prize of the Jury សម្រាប់ស្រាបៀរកំពូលល្អផ្តាច់គេទូទាំងពិភពលោក។ សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ស្តង់ដារ គុណភាព រសជាតិ និងអនាម័យសុវត្ថិភាពឲ្យឈានដល់កម្រិតអន្តរជាតិដូចម៉ាកល្បីៗក្នុងពិភពលោកដែរ។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយមិនត្រឹមតែបានទទួលមេដាយមាស និងពានរង្វាន់អន្តរជាតិសរុបរហូតដល់ ៨៦ ដែលជាចំនួនដ៏ច្រើនជាងគេ និងធ្វើបានលឿនជាងគេក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ FSSC 22000 បញ្ជាក់លើប្រព័ន្ធសុវត្ថិភាពចំណីអាហារមានការទទួលស្គាល់ជាអន្តរជាតិ សម្រាប់ផលិតផលភេសជ្ជៈ និងទឹកបរិសុទ្ធថែមទៀតផង។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសអស្ចារ្យនោះគឺ ក្រុមហ៊ុន វឌ្ឍនៈ បានគិតគូរ និងរៀបចំយ៉ាងម៉ត់ចត់ ដោយបាននាំយកអត្តសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅបង្ហាញនៅក្នុងពិធីប្រគល់ពានរង្វាន់លំដាប់អន្តរជាតិដ៏ធំលើកនេះ តាមរយៈឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដែលស្លៀកដោយសិល្បករ និងសិល្បការិនីខ្មែរល្បីៗជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានភាពលេចធ្លោ រហូតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ និងអ្នកជំនាញមកពីជុំវិញពិភពលោក។

នេះគឺជាការបញ្ជូនសារទៅកាន់ពិភពលោកថា “កម្ពុជាមិនត្រឹមតែមានផលិតផលដែលមានគុណភាពខ្ពស់កម្រិតអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់ទៀតផង”។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ប្រកបដោយក្តីមោទនៈថា៖ “ការទទួលបានមេដាយមាស និងពានពេជ្រទាំងនេះ មិនមែនជាមោទនភាពសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ តែឯងនោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ យើងមានកិត្តិយសដែលបាននាំយកទាំងគុណភាពផលិតផល និងវប្បធម៌ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ រហូតធ្វើឲ្យពិភពលោកកាន់តែចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែច្រើន។ មេដាយមាស ២៣ ពានពេជ្រ ៤ ពានស្រាបៀរល្អផ្តាច់គេទូទាំងពិភពលោក ១ និងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏វិចិត្រ បានរួមគ្នាបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាមានទាំងគុណភាព និងវប្បធម៌ដ៏អស្ចារ្យ។”

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមហ៊ុន វឌ្ឍនៈ បន្តបង្ហាញពីមហិច្ឆតា និងភាពឈានមុខក្នុងការនាំយកផលិតផលដែលមានគុណភាពលំដាប់ពិភពលោក ជាមួយនឹងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពខ្ពស់ទទួលស្គាល់ជាអន្តរជាតិ ផលិតនៅស្រុកខ្មែរ ដោយសហគ្រិនខ្មែរ និងដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


