Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស ៦ នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់តាមអនឡាញ នៅខណ្ឌ ៧ មករា

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះត្រួតពិនិត្យតាមបណ្ដាទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ក្នុងមូលដ្ឋាន រកឃើញជនបរទេសចំនួន ៦ នាក់ និង សម្ភារៈមួយចំនួន ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា មានការសម្របសម្រួលពី លោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលនៅគោលដៅផ្ទះសំណាក់ រី លែក្ស (Relax) ផ្លូវ ១២៥ ភូមិ ៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដោយរកឃើញជនបរទេសស្នាក់នៅចំនួន ៦ នាក់ (ប្រុស) ជនជាតិឥណ្ឌូណេស៊ី។

ក្នុងការចុះត្រួពិនិត្យនេះ កម្លាំងអាជ្ញាធរបានរកឃើញឧបករណ៍អេឡិចត្រូនិកមួយចំនួនដូចជា ៖ ម៉ូនីទ័រចំនួន ១ គ្រឿង , leptop ៤ គ្រឿង និង ទូរស័ព្ទដៃបម្រើការ ចំនួន ៣៤ គ្រឿង។ ក្នុងនោះ ក្រុមការងារជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថាជាល្បែងស៊ីសងអនឡាញខុសច្បាប់ មិនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទេ។

បច្ចុប្បន្ន ជនបរទេសទាំង ៦ នាក់ និង សម្ភារៈ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម