Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១០ មិថុនា ត្រួតពិនិត្យ៧៤ទីតាំង មានជនបរទេស៤៥២នាក់ រកឃើញ ONLINE SCAMS ១ករណី ឃាត់ខ្លួនជនសង្ស័យ៥ នាក់

បានផុស

នៅ

ក្នុងប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យចំនួន ៧៤ ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៥២នាក់(ស្រី១៥៤នាក់) គ្មានលិខិតឆ្លងដែន២នាក់។ ក្នុងចំណោម៧៤ទីតាំង នេះបានរកឃើញករណីការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន១ករណី ស្ថិតនៅបុរីពិភពថ្មីឡាសែនសុខពីរ ផ្ទះលេខ៣៨ ផ្លូវលេខ៤A ស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៥នាក់(ប្រុស)គ្មានលិខិតឆ្លងដែន២នាក់ ព្រមទាំ ដកហូតសម្ភារៈរួមមាន កុំព្យូទ័រ យួរដៃ ៧គ្រឿង និង ទូរសព្ទ ១៥០គ្រឿង។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងនាព្រឹកថ្ងៃទី១១មិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

លោកស្រី ដោ សម្ផស្សបន្តថា៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រីបន្តទៀតថា៖តាមការ ធ្វើ កោសល្យវិច័យ របស់ ការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការ ដ្ឋាន នគរបាល រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ ពាក់ព័ន្ធ នឹង បទល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្លែងក្លាយ។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា៖ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាន ពិនិត្យ ឃើញ មាន ទីតាំង ប្រព្រឹត្តិ បទល្មើស ល្បែងស៊ីសងខុសច្បាប់ចំនួន១ករណី ស្ថិតនៅ ផ្ទះសំណាក់ រីលែក្ស (បន្ទប់លេខ៣០៥ នៃជាន់ទី៣ និងបន្ទប់៤០៥ នៃជាន់ទី៤) មាន អាសយដ្ឋាន ផ្ទះលេខ៦៤ ផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់ (ប្រុស) ព្រមទាំងដកហូត សម្ភារៈរួមមា ន ៖ ទូរស័ព្ទ ៤៣គ្រឿង កុំព្យូទ័រ យួរដៃ ៤គ្រឿង និងម៉ូនីទ័រ ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេីម្បី បន្តនីតិវិធី។

លោកស្រីអ្នកនាំពាក្យបន្ថែមទៀតថា៖ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ៤នាក់ គិតជាថវិកាសរុបបានចំនួន ១៦.០០០.០០០រៀល (ដប់ប្រាំមួយលានរៀល)៕អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម