Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យតាមបុរី និងខុនដូ ទាំងអស់ក្នុងមូលដ្ឋានខណ្ឌ

បានផុស

នៅ

អាជ្ញាធរខណ្ឌឫស្សីកែវ បើកយុទ្ធនាការទ្រង់ទ្រាយធំចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ បុរី ទូទាំងខណ្ឌ ដើម្បីបង្ការការពារបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា«អនឡាញស្កេម» ក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បើកប្រតិបត្តិការណ៍ទ្រង់ទ្រាយធំតាមប្រសាសន៍ថ្នាក់ដឹកនាំ លើការចុះពីនិត្យតាមទីតាំងអគារខុនដូ បុរី នៅទូទាំងខណ្ឌបង្ការកុំអោយមាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកកម្លាំងចម្រុះដោយបែងចែកជា១៤ក្រុម ចុះធ្វើរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំ នៅតាមអាគារបុរីខុន ដូ ទីតាំងប្រមូលផ្តុំក្នុងមូលដ្ឋានខណ្ឌ ព្រមទាំងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣.អនក្រ.បក របស់រាជរដ្ឋាភិបាលការពារសន្តិសុខ។

អភិបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានជនបទេស ចូលមកស្នាក់នៅដោយខុសច្បាប់ ដើម្បីឈានទៅបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានជាពិសេសនោះគឺការប្រព្រឹត្តបទល្មើសអនឡាញស្កេម (Online Scam )នេះតែម្ដង។

គួរបញ្ជាក់ផងដែរថា « សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទនិង កងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាប បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដល់ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱននិងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមិនត្រឹមតែ បង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូលដកហូតសមត្ថភាព ប្រតិបត្តិការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និង បិទច្រកប្រតិបត្តិការទាំងអស់ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែងនិងយូរអង្វែង៕ អត្ថបទ៖រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម