Connect with us

ជីវិតកម្សាន្ដ

លោក ទិត្យ វិច្ឆិកា ច្រៀងមិនយកកម្រៃ តែសុំប្តូរជាស្បៀង និងសម្ភារៈដើម្បីជួយកងទ័ពជួរមុខ

បានផុស

នៅ

លោក ទិត្យ វិច្ឆិកា បានប្រកាសជាសាធារណៈថា លោកត្រៀមខ្លួនទៅច្រៀងតាមកម្មវិធីផ្សេងៗដោយមិនទទួលយកប្រាក់កម្រៃនោះទេ ប៉ុន្តែលោកស្នើសុំម្ចាស់កម្មវិធីប្តូរជាអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីយកទៅឧបត្ថម្ភដល់កងទ័ពកំពុងបំពេញភារកិច្ចនៅតាមជួរមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក លោក ទិត្យ វិច្ឆិកា តែងតែបង្ហោះបង្ហាញសកម្មភាពរៀបចំអាហារ និងដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ព្រំដែន តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដោយប្រើប្រាស់រថយន្តធុនធំដើម្បីដឹកជញ្ជូនសម្ភារៈចាំបាច់ទៅដល់គោលដៅ។

ថ្មីៗនេះ លោកបានបង្ហាញពីគោលបំណងរបស់ខ្លួនដោយបញ្ជាក់ថា ប្រសិនបើបងប្អូនស្រលាញ់ និងចង់អញ្ជើញលោកទៅច្រៀងកម្សាន្តក្នុងកម្មវិធីផ្សេងៗ លោកសុខចិត្តមិនយកតម្លៃខ្លួនជាប្រាក់ឡើយ ដោយសុំត្រឹមសម្ភារៈមួយចំនួនមានដូចជា ប្រេងឆា១កេះ ខ្ទឹមស១បាវ និងសុលឡាអាគុយចំនួន១គ្រឿង ដើម្បីយកទៅប្រគល់ជូនកងទ័ពនៅជួរមុខសម្រាប់ប្រើប្រាស់។

លោក ទិត្យ វិច្ឆិកា បានបញ្ជាក់បន្ថែមថា “ខ្ញុំត្រូវការសុលឡាអាគុយចំនួន ២០គ្រឿង ដូច្នេះមានន័យថា ខ្ញុំត្រូវទៅច្រៀងជូនប្រហែល ២០កម្មវិធី។ ប្រសិនបើបងប្អូនត្រូវការ សូមទំនាក់ទំនងមកខ្ញុំ ខ្ញុំនឹងទៅច្រៀងជូនភ្លាម”។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានស្ថានការណ៍ជម្លោះនៅតាមព្រំដែនកន្លងមក លោក ទិត្យ វិច្ឆិកា ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំអាហារ និងផ្តល់ជំនួយមនុស្សធម៌ដល់កងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមផងដែរ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម