Connect with us

កីឡា

ការ​ទន្ទឹង​រង់ចាំ​មក​ដល់! ៦​គូ តេជោលីគ ជុំ​ទី​២ ចុង​សប្តាហ៍​នឹង​​កាន់​តែ​កក្រើក

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា ហៅ​កាត់«តេជោលីគ» ជុំ​ទី២ សប្តាហ៍​ទី១ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​១៩ ខែ​មិថុនា ឆ្នាំ ២០២៦ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដែល​នឹង​កាន់​តែ​កក្រើក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចប់​ការ​ប្រកួត​ជុំ​ទី១ តាំង​ពី​ដើម​ខែ​មិថុនា ក្រុម​ទាំង ៦ សុទ្ធ​តែ​​បាន​រក​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​របស់​​ខ្លួន និង​បំពេញ​ចន្លោះ​ប្រហោង​ដើម្បី​ពង្រឹង​ក្រុម​ឈាន​ឆ្ពោះ​ទៅ​ការ​​ដណ្តើម​ជើងឯក​តេជោលីគ​រដូវ​កាល​ទី​៣​នេះ។

ក្រុម ៣ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​បញ្ជាការដ្ឋាន​អង្គរក្ស វិសាខា និង​ស្នងការ​ខេត្ត​ស្វាយរៀង ខណៈ​ក្រុម​ផ្សេង​ទៀត​គឺ ក្រសួង​មហា​ផ្ទៃ ស្នងការរាជ​ធានី​ភ្នំពេញ និង​ស្នងការ​ខេត្ត​កោះ​កុង​កោះ​ទំនង​ជា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។

ក្រុម បញ្ជាការដ្ឋាន​អង្គរក្ស បាន​បង្ហាញ​ភាព​ខ្លាំង​គ្មាន​គូ​ប្រៀប​រួច​ទៅ​ហើយ​កាល​ពី​ជុំ​ទី​១ តាម​រយៈ​​​​​កីឡាករ​ឥណ្ឌូណេស៊ី​ ៣ ​នាក់​គឺ​ Luvi, Aveng និង Fahrit ប៉ុន្តែ​ពួក​គេ​មិន​ឈប់​ត្រឹម​នេះឡើយ។ ពួក​គេ​​នាំ​ចូលស្មាត់​អតីត​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ Dimas Saputra និង​មាន​ដំណឹង​ថា អាច​យក​កីឡាករ​ឥណ្ឌូណេស៊ី ១​នាក់ ឬ ២​នាក់ទៀត។

វិសាខា បាន​បញ្ចេញ​កីឡាករ​បរទេស ៣ នាក់ ដោយ​រក្សា​ទុក​តែ​​អ្នក​ប៉ះ​សេ​​ហ្វីលីពីន Retamar ម្នាក់​គត់។ សម្រាប់​ការ​ត្រៀម​ជុំ​ទី​២ ពួក​គេ​ នាំ​ចូល​​ស្មាត់ស្តាំ​​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា នាំ​ចូល​ស្មាត់ឆ្វេង​​មក​ពី​អាមេរិក Kevin Kobrine កម្ពស់ ១.៩៦ ម៉ែត្រ និង​កីឡាករ​ការពារ​កណ្តាល​មក​ពី​ប្រេស៊ីល Michelucci Moralez។ ឮ​មក​ថា វិសាខា អាច​នឹង​នាំ​​ចូល​កីឡាករ​បរទេស​បន្ថែមទៀត។

ងាក​ទៅ​​ក្រុម ស្នងការ​ខេត្ត​ស្វាយរៀង វិញ​ក៏​មិន​ធម្មតា​ដែរ។ កាល​ពី​ជុំ​ទី១ ពួក​គេ​មាន​កីឡាករ​ឥណ្ឌា Praful កម្ពស់ ២.០៤ ម៉ែត្រ និង​កីឡាករ​អាមេរិក Jalen Penrose កម្ពស់ ២.០៣ ម៉ែត្រ ហើយ​នៅ​ជុំ​ទី២ ពួក​គេ​បាន​នាំ​ចូល​កីឡាករ​តួកគី Marouen Bel Hadj Salah កម្ពស់ ២.០២​ ម៉ែត្រ​ទៀត។ បើ​ពួក​គេ​ហ្វឹក​ហាត់​បាន​ដិត​ដល់​ជា​មួយ​អ្នក​ប៉ះ​សេ សួន ចាន់​ណារ៉ូ គឺ​​រឹត​តែ​ល្អ។

ការ​ត្រៀម​ខ្លួន​ទាំង​អស់​នេះ​នឹង​បង្ហាញ​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ដោយ​មាន​ការ​ប្រកួត​ចំនួន ៦ គូ ក្នុង​សប្តាហ៍​ទី​១ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ទី​​ថ្ងៃ​២១ ខែ​មិថុនា។

ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ ២០២៦

  • បញ្ជាការដ្ឋាន​អង្គរក្ស vs ស្នងការ​ខេត្ត​កោះកុង (ម៉ោង ២ រសៀល)
  • ក្រសួង​មហា​ផ្ទៃ vs ស្នងការរាជ​ធានីភ្នំពេញ (ម៉ោង ៤ រសៀល)
  • វិសាខា vs ស្នងការ​ខេត្ត​ស្វាយរៀង (ម៉ោង ៦ ល្ងាច)

ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ ២០២៦

  • ស្នងការ​ខេត្ត​ស្វាយរៀង vs ស្នងការ​ខេត្តកោះកុង (ម៉ោង ២ រសៀល)
  • បញ្ជាការដ្ឋាន​អង្គរក្ស vs ស្នងការរាជ​ធានីភ្នំពេញ (ម៉ោង ៤ រសៀល)
  • វិសាខា vs ក្រសួង​មហា​ផ្ទៃ (ម៉ោង ៦ ល្ងាច)

ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ ២០២៦

  • ស្នងការរាជ​ធានី​ភ្នំពេញ vs ស្នងការ​ខេត្ត​កោះកុង (ម៉ោង ២ រសៀល)
  • ស្នងការ​ខេត្ត​ស្វាយរៀង vs ក្រសួង​មហា​ផ្ទៃ (ម៉ោង ៤ រសៀល)
  • បញ្ជាការដ្ឋាន​អង្គរក្ស vs វិសាខា (ម៉ោង ៦ ល្ងាច)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម