ព័ត៌មានជាតិ
គ្រោះធម្មជាតិ! រន្ទះបាញ់សម្លាប់មនុស្ស២នាក់ ខណៈកំពុងជិះម៉ូតូកាត់ភ្លៀងនៅស្រុកទ្រាំង
គ្រោះធម្មជាតិដ៏រន្ធត់មួយបានកើតឡើងនៅស្រុកទ្រាំង ខេត្តតាកែវ ដោយរន្ទះបាញ់បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូក្នុងស្ថានភាពមេឃកំពុងភ្លៀង និងមានផ្គររន្ទះខ្លាំង។
ហេតុការណ៍ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូធ្វើដំណើរតាមផ្លូវលំក្បែរវាលស្រែ ខណៈអាកាសធាតុមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានភ្លៀងធ្លាក់ខ្លាំង អមដោយផ្គរ និងរន្ទះជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា នៅពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ ស្រាប់តែមានរន្ទះបាញ់ចំបណ្តាលឱ្យស្លាប់ភ្លាមៗទាំងពីរនាក់ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ្ញាក់ផ្អើល។ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ អួន ស្រីណាត ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង។ និងឈ្មោះ អួន ម៉ៅ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិខ្លោងទ្វា ឃុំរនាម ស្រុកទ្រាំង។
ក្រោយកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យទីតាំង និងធ្វើកំណត់ហេតុតាមនីតិវិធី មុននឹងប្រគល់សពជនរងគ្រោះទាំងពីរជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សា ជាពិសេសនៅពេលមានភ្លៀងផ្គរ និងរន្ទះ គួរជៀសវាងការឈប់ ឬស្នាក់នៅតាមទីវាលស្រែ ក្រោមដើមឈើធំៗ ឬកន្លែងបើកចំហ ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ដោយសាររន្ទះបាញ់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេលវេលា៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


