ព័ត៌មានអន្ដរជាតិ
លោក ត្រាំ អះអាង ពីអំណាចគ្មានដែនកំណត់ ក្រោយកិច្ចព្រមព្រៀងចុះហត្ថលេខារួច
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លទ្ធភាពរបស់លោក គ្មានដែនកំណត់នោះទេក្នុងការប្រើប្រាស់អំណាច បន្ទាប់ពីការចុះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមបណ្តោះអាសន្ន និងបើកផ្លូវចរចា ដោយអះអាងថា សហរដ្ឋអាមេរិកមានយោធាដ៏ខ្លាំងបំផុតនៅលើពិភពលោក។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Axios ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា៖ « តើលោកបានរៀនអ្វីខ្លះអំពីការអនុវត្ត និងដែនកំណត់នៃអំណាចជាប្រធានាធិបតី ដែលចេញជាលទ្ធផលនៃជម្លោះនេះ»?

លោកឆ្លើយតបថា៖ « គ្មានដែនកំណត់ទេ។ ខ្ញុំមិនទាន់បានរៀនមេរៀននោះនៅឡើយទេ។ ខ្ញុំដឹងថាមាន ប៉ុន្តែគ្មានដែនកំណត់។ យើងបានកម្ចាត់ពួកគេ[អ៊ីរ៉ង់] ទាំងស្រុងដោយយោធា»។
លោក ត្រាំ បន្ថែមថា៖ « យើងមានយោធាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ តើអ្នកណាទៀតអាចធ្វើការបិទផ្លូវបែបនេះ[ច្រកហ័រមូស] បាន? ខ្ញុំបានធ្វើការបិទផ្លូវកងទ័ពជើងទឹក ដែលគ្មានកប៉ាល់ណាមួយអាចឆ្លងកាត់បាន។ ខ្លះបានព្យាយាម។ អ្នកដឹងទេ! ពួកគេធ្វើមិនបានទេ[…]។
ពេលអ្នកសារព័ត៌មានសួរថា៖ « តើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា ក្នុងសប្តាហ៍នេះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំនួនស្មើនឹងការចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដែលលោកចង់បានដំបូងពីទីក្រុងតេហេរ៉ង់ឬអត់»?
លោក ត្រាំ ឆ្លើយតបថា៖ « មែនហើយ! វាពិតជាប្រហែលជាការចុះចាញ់ ដោយគ្មានលក្ខខណ្ឌ»។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ និងភាគីអ៊ីរ៉ង់ ចាប់ផ្តើមយល់ព្រមលើកិច្ចព្រមព្រៀងលើបទឈប់បាញ់ មានអន្តរជាតិ និងសម្ព័ន្ធមិត្តជាច្រើនបានស្វាគមន៍យ៉ាងពេញលេញ ព្រោះការបើកច្រកហ័រមូសនឹងជួយសេដ្ឋកិច្ចពិភពលោករស់ឡើងវិញ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


