Connect with us

ព័ត៌មានអន្ដរជាតិ

ស្លន់ស្លោខុសគេ! អានុទីន ផ្អើលឆោឡោរឿងដ្រូនអ៊ុយក្រែន ទាំងដែលខ្លួន​នៅចម្ងាយរាប់រយគីឡូម៉ែត្រ

បានផុស

នៅ

កងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការយោធាខ្នាតធំ បាញ់ស្រោចដ្រូនវាយប្រហារចំទីក្រុងមូស្គូ ដែលជារដ្ឋធានីរបស់រុស្ស៊ី ផ្អើលទាំងយប់។ បើតាម​សារព័ត៌មាន​ថៃ The Standard ភ្លាមៗនោះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី បានប្រញាប់ប្រញាល់ចេញមុខមកផ្តល់កិច្ចសម្ភាសន៍ ដោយសម្តែងក្តីកង្វល់ និងការបារម្ភយ៉ាងខ្លាំងខុសគេខុសឯង ព្រមទាំងប្រកាសក្តែងៗពីសុវត្ថិភាពរបស់គណៈប្រតិភូខ្លួន។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ សកម្មភាពឆ្លើយតបយ៉ាងឆោឡោ និងប្រញាប់ប្រញាល់ខុសធម្មតារបស់ថ្នាក់ដឹកនាំថៃរូបនេះ បានរងនូវការរិះគន់ និងការសើចចំអកពីមជ្ឈដ្ឋានអ្នកតាមដានព័ត៌មានយ៉ាងខ្លាំង។ ក្រុមអ្នករិះគន់ បានលើកឡើងថា ការផ្អើលឆោឡោរបស់លោក អានុទីន ហាក់ដូចជាជារឿងហួសហេតុ និងខុសទំនងបន្តិចហើយ ព្រោះតាមការពិត ទីក្រុងកាហ្សាន ដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូលនោះ ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រដាច់ស្រឡះពីរដ្ឋធានីមូស្គូ ដែលជារកន្លែងរងការវាយប្រហារដោយដ្រូន។

សកម្មភាពប្រកាសអាសន្ន និងបង្ហាញភាពភ័យព្រួយទាំង​ទាន់ហន់​នេះ ត្រូវបានគេមើលឃើញថា ជាការសម្តែង ដើម្បីទាញយកចំណាប់អារម្មណ៍ និងបង្កើតរូបភាពនយោបាយផ្ទាល់ខ្លួន (PR) ឱ្យមើលទៅហាក់បីដូចជាខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ទាំងដែលទីតាំងជាក់ស្តែងមានសុវត្ថិភាពតាំងពីដំបូងមក​ម៉្លេះ។

សូម​ជម្រាប​ថា ក្រសួងការពារជាតិរុស្ស៊ី បាន​ឱ្យដឹងថា កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ អ៊ុយក្រែន ប្រើដ្រូនវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំមិនធ្លាប់​មាន​សោះ ​រហូតដល់ទៅ ១ ០០០គ្រឿង ក្នុងនោះមានជិត ២០០គ្រឿង វាយប្រហារទីក្រុងមូស្គូ បណ្តាលឲ្យឆាបឆេះរោងចក្រចម្រាញ់ប្រេង Kapotnya ដែលជាទីតាំង ផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងសាំង រហូតដល់ទៅ ៥០% ដល់ទីក្រុងមូស្គូ៕

ការវាយប្រហារ​អ៊ុយក្រែននៅ​រុស្ស៊ី (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម