ព័ត៌មានជាតិ
ខេត្តតាកែវបូកសរុបលទ្ធផលថ្នាលអប់រំឌីជីថល «EBC» ខណៈគ្រូជាង៩០០នាក់ និងសិស្សជាង២មុឺននាក់ ទទួលបានអត្ថប្រយោជន៍
រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តថ្នាលអប់រំឌីជីថល EBC (E-Learning and Blended Learning Platform) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅតាមវិទ្យាល័យចំនួន១៨ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (CTC) ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅមូលដ្ឋាន។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលារៀនសរុបចំនួន ១៨៥នាក់។

យោងតាមរបាយការណ៍បូកសរុប ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាល EBC ត្រូវបានអនុវត្តដោយជោគជ័យនៅវិទ្យាល័យទាំង១៨ ដែលមាន CTC ដោយបានបណ្តុះបណ្តាល និងចុះឈ្មោះគ្រូបង្រៀនចំនួន ៩១១នាក់ និងសិស្សានុសិស្សសរុប ២៣,៩៦៦នាក់ ឱ្យប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថលនេះ។


លទ្ធផលនៃការអនុវត្តបានបង្ហាញថា ថ្នាល EBC បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសិក្សា កាត់បន្ថយអត្រាសិស្សត្រួតថ្នាក់ ពង្រឹងជំនាញឌីជីថល និងជំរុញឱ្យសិស្សមានភាពម្ចាស់ការក្នុងការសិក្សា និងស្រាវជ្រាវកាន់តែប្រសើរ។ ជាមួយគ្នានេះ គ្រូបង្រៀនក៏បានផ្លាស់ប្តូរវិធីសាស្ត្របង្រៀនពីបែបប្រពៃណី ទៅកាន់ការបង្រៀនបែបឌីជីថល និងជំរុញការរៀនសូត្រយ៉ាងសកម្ម។
គួររំលឹកថា ថ្នាល EBC ត្រូវបានបង្កើតឡើងក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដៃគូអភិវឌ្ឍន៍ពីសាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ន ថ្នាលនេះបានក្លាយជាវេទិកាអប់រំឌីជីថលដ៏សំខាន់មួយ សម្រាប់គាំទ្រដល់ការបង្រៀន និងការរៀននៅកម្ពុជា ស្របតាមគោលនយោបាយបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។
មន្ត្រីជំនាញបានវាយតម្លៃថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រីកការអប់រំឌីជីថល និងការកាត់បន្ថយគម្លាតបច្ចេកវិទ្យារវាងទីក្រុង និងជនបទ ព្រមទាំងជំរុញឱ្យប្រព័ន្ធអប់រំនៅខេត្តតាកែវ និងទូទាំងប្រទេស៕ ដោយ ៖ វីរៈ









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


