ព័ត៌មានអន្ដរជាតិ
អាកាសធាតុក្តៅពេក! មនុស្ស១៨នាក់ស្លាប់នៅបារាំង រួមមានកុមារ ២នាក់ដែលត្រូវម្តាយទុកក្នុងឡាន
យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ស្លាប់ នៅប្រទេសបារាំង រួមទាំងកុមារពីរនាក់ដែលត្រូវបានម្តាយទុកចោលក្នុងឡានក្តៅមួយ ខណៈរលកកំដៅបានវាយប្រហារទ្វីបអឺរ៉ុប ដោយបំបែកកំណត់ត្រាសីតុណ្ហភាព នៅទីក្រុងជាច្រើន កាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឲ្យដឹងថា ខណៈសាលារៀននៅបារាំងត្រូវបិទទ្វា ឬកែប្រែកាលវិភាគសិក្សា អ្នកព្យាករណ៍អាកាសធាតុនៅចក្រភពអង់គ្លេស បានព្យាករណ៍ថាសីតុណ្ហភាពអាចបំបែកកំណត់ត្រាសម្រាប់ខែមិថុនា នៅសប្តាហ៍នេះ។

សីតុណ្ហភាព នៅទីក្រុង Bordeaux ក្នុងតំបន់ផលិតស្រាភាគខាងលិចរបស់ប្រទេសបារាំងកើនឡើងដល់ ៤១.៩អង្សាសេ ដោយបំបែកកំណត់ត្រាមួយ កាលពីខែសីហាឆ្នាំមុន។
ដោយឡែក ទីក្រុង Poitiers ភាគកណ្តាលប្រទេសបារាំង សីតុណ្ហភាពបានឡើងដល់ ៤១.២អង្សាសេ ដោយយកឈ្នះលើកំណត់ត្រាខ្ពស់បំផុតពីមុនក្នុងឆ្នាំ១៩៤៧ ។
អ្នកតាមដានក្នុងតំបន់ Carpentras ភាគអាគ្នេយ៍ប្រទេសបារាំងនិយាយថា អាជ្ញាធរមិនអាចជួយសង្គ្រោះកុមារពីរនាក់ អាយុ ២ និង ៤ឆ្នាំ ត្រូវម្តាយរបស់ពួកគេប្រទះឃើញសន្លប់ក្នុងឡាន ក្រៅផ្ទះរបស់ពួកគេបានទេ។
មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន លោកស្រី Sophie Brocas ប្រាប់សារព័ត៌មាន France TV កាលពីថ្ងៃអាទិត្យ ថា មនុស្សចាស់ ៣នាក់ អាយុចន្លោះពី ៨០ ទៅ ៩៥ឆ្នាំ បានស្លាប់កាលពីចុងសប្តាហ៍ ក្នុងតំបន់ Bordeaux ដោយសារបញ្ហាសុខភាព បណ្តាលមកពីរលកកំដៅ។
លោកស្រី Clair Barnes អ្នកស្រាវជ្រាវផ្នែកអាកាសធាតុ មកពីមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងដ៍ និយាយថា រលកកំដៅប៉ះពាល់ដល់ផ្នែកធំៗនៃទ្វីបអឺរ៉ុប ត្រូវបានគេស្គាល់ថាជាប្លុក Omega ពីព្រោះវាមានរាងដូចអក្សរក្រិក ជាមួយនឹងខ្យល់ក្តៅ នៅចំកណ្តាល និងខ្យល់ត្រជាក់នៅសងខាង។
លោកស្រីនិយាយថា៖ « វាកំពុងទាញខ្យល់ក្តៅឡើងពីអាហ្វ្រិកខាងជើង ពីវាលខ្សាច់សាហារ៉ា នោះហើយជាមូលហេតុដែលយើងមានកំដៅខ្លាំង។ វាផ្លាស់ទីយឺតណាស់ មានន័យថាគ្មានខ្យល់ គ្មានខ្យល់បក់សម្រាប់សម្រាក»។
លោកស្រីបន្តថា រលកកំដៅ និងព្យុះកំពុងកាន់តែខ្លាំងឡើងដោយសារការប្រែប្រួលអាកាសធាតុ ជំរុញឱ្យសីតុណ្ហភាពកើនឡើង និងបណ្តាលឱ្យមានភ្លៀងធ្លាក់កាន់តែច្រើន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


