Connect with us

សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ជំរុញផែនការមេ ប្រែក្លាយ​កំពង់ផែព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនថ្នាក់តំបន់

បានផុស

នៅ

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៤ មិថុនា ២០២៦ ​បានដឹកនាំកិច្ចប្រជុំលើកទី១ ​នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ (Regional Development Working Group) ​សម្រាប់គម្រោងអភិវឌ្ឍន៍ផែនការមេ​ ដើម្បីប្រែក្លាយកំពង់ផែ​ក្រុងព្រះសីហនុ​ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ​ដោយមានការចូលរួមពីសមាជិកអន្តរក្រសួង-ស្ថាប័ន នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ តំណាងទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលសិក្សាបឋម ដោយផ្តោត​លើការអភិវឌ្ឍក្នុងតំបន់ និងតំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលឡូជីស្ទីកបណ្ដាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន ​និង​ខ្សែច្រវ៉ាក់ត្រជាក់ ​ការសម្របសម្រួលពាណិជ្ជកម្ម និងឌីជីថលូបនីយកម្ម និងគោល​នយោបាយឧស្សាហកម្ម និងដើម្បី​ប្រមូលធាតុចូល​បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញ​កិច្ចសហការឱ្យការសិក្សាផែនការមេប្រែក្លាយ​កំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ឱ្យ​ក្លាយ​ជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកស្រី កុយ សុដានី បានស្នើឱ្យភាគីជប៉ុនបន្តកិច្ចសហការ ធ្វើយ៉ាងណាជំរុញឱ្យការសិក្សា​ផែនការ​លម្អិត​ចូល​រួមចំណែកអភិវឌ្ឍសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែង​របស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ ​និងមានភាពប្រទាក់ក្រឡា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម