ជីវិតកម្សាន្ដ
Mélia រំលេចសម្រស់ស្ត្រីខ្មែរក្នុងឈុតស្បៃនៅប្រាសាទបាយ័ន ទាក់ទាញការចាប់អារម្មណ៍
តារាម៉ូដែលកូនកាត់ Mélia Constantin បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរ ក្រោយពីបានចែករំលែករូបភាពថ្មីៗរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមួយសម្រស់ស្រស់សោភា ក្នុងឈុតស្បៃបុរាណខ្មែរ ជាមួយផ្ទៃខាងក្រោយដ៏អស្ចារ្យនៃប្រាសាទបាយ័ន។

ភ្ជាប់ជាមួយរូបភាពដ៏ប្រណិតនោះ តារាម៉ូដែលកូនកាត់រូបនេះ បានបង្ហាញពីភាពស្រស់ស្អាតនៃស្ត្រីខ្មែរ សិល្បៈបុរាណ និងមរតកវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា។
ភ្លាមៗបន្ទាប់ពីការបង្ហោះ រូបភាពទាំងនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ដោយមានការចែករំលែក និងបញ្ចេញមតិសរសើរពីសម្រស់របស់ Mélia Constantin ក៏ដូចជាការលើកស្ទួយវប្បធម៌ខ្មែរ តាមរយៈការស្លៀកពាក់ឈុតប្រពៃណី និងការជ្រើសរើសប្រាសាទបាយ័នជាទីតាំងថតរូប ដែលរួមចំណែកផ្សព្វផ្សាយភាពអស្ចារ្យនៃបេតិកភណ្ឌជាតិទៅកាន់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។
បើតាមការបញ្ជាក់ ការថតរូបលើកនេះ ឈុតសម្លៀកបំពាក់ត្រូវបានរៀបចំដោយ Soy Wedding Planner ។ ឯការតុបតែងមុខ និងម៉ូដសក់ ដោយ Soy Salon ខណៈគំនិតច្នៃប្រឌិត និងការថតរូបត្រូវបានសម្របសម្រួលដោយ V Gallery Official ដែលបានបង្កើតស្នាដៃថតរូបប្រកបដោយភាពទន់ភ្លន់ ស្រស់ស្អាត និងបង្ហាញពីអត្តសញ្ញាណខ្មែរយ៉ាងលេចធ្លោ៕













-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


