សន្តិសុខសង្គម
រដ្ឋបាលខណ្ឌ៧មករា បន្តប្រតិបត្តិការចុះត្រួតពិនិត្យ និង បោស សម្អាតទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អាជ្ញាធរខណ្ឌ៧មករា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការចង្អុលបង្ហាញ និងបញ្ជា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់ឱ្យ លោក កេត ឧត្ដម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងក្រុមការងារចម្រុះនៃរដ្ឋបាលខណ្ឌ បន្តចុះប្រតិបត្តិការយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារចម្រុះបានធ្វើការចុះត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមទីតាំងសំខាន់ៗមួយចំនួនរួមមាន៖ អគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតក្នុងភូមិសាស្រ្តខណ្ឌ៧មករា។ គោលដៅចម្បងនៃការចុះត្រួតពិនិត្យនេះ គឺដើម្បីស្រាវជ្រាវ ស្វែងរក និងបោសសម្អាតរាល់ទីតាំងទាំងឡាយណាដែលត្រូវបានសង្ស័យថាអាចជាកន្លែងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ក្នុងការលុបបំបាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ដើម្បីផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មូលដ្ឋានទាំងមូល។
អាជ្ញាធរខណ្ឌ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ម្ចាស់ទីតាំងអាជីវកម្មស្នាក់នៅ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ច និងរាយការណ៍ជាបន្ទាន់ក្នុងករណីប្រទះឃើញសកម្មភាព ឬជនសង្ស័យណាមួយ ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


