ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ១៦ទីតាំងរកឃើញជនបរទេស៤០នាក់តែពុំមានបទល្មើសOnline Scam

គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅថ្ងៃទី០១ខែ កក្កដាឆ្នាំ២០២៦នេះ បានចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួលបាន ចំនួន១៦ទីតាំង ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន៤០នាក់ ប៉ុន្តែពុំមានបទល្មើសOnline Scam កើតឡើងឡើយ។

តាមរបាយការរបស់រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០១-០៧-២០២៦នេះបានឱ្យដឹងថា៖ អនុវត្តតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ និងបទញ្ជាលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់ លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានដឹកនាំ និងប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសនៅតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល នៅតាមសង្កាត់ទាំង១០ បានចំនួន ១៦ទីតាំង។

ក្នុងនោះមានជនបរទេសស្នាក់នៅសរុបចំនួន៤០នាក់ (ស្រីចំនួន ១០នាក់) និងចំនួន ១៣សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវ ពុំមានបទល្មើស Online Scam កើតឡើងឡើយ៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


