ព័ត៌មានជាតិ
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជំរុញក្រុមហ៊ុន Asiana Airlines បើកជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្តសៀមរាប។ ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Asiana ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅនៃការធ្វើដំណើរទៅមកតាមអាកាសចរណ៍ Asiana Airlines របស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរ ដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Asiana Airlines និងដើម្បីបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។
លោកឯកអគ្គរាជទូត បានលើកឡើងថា មានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តទេសចរណ៍វប្បធម៌មួយនេះ។

ជាការឆ្លើយតប លោក Song បានជម្រាបជូន លោកឯកអគ្គរាជទូត ថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពក្នុងការរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាប នាពេលអនាគត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


