Connect with us

ព័ត៌មានអន្ដរជាតិ

Balogun ត្រូវដកកាតក្រហមចេញវិញ ក្រោយ Trump ទូរស័ព្ទទៅប្រធាន FIFA មុនការប្រកួតវគ្គ ១៦ក្រុម

បានផុស

នៅ

ជារឿងដ៏ភ្ញាក់ផ្អើលបំផុត ដែលកាសែត New York Times ផ្សាយថា FIFA បានសម្រេចដកកាតក្រហម ចេញពីខ្សែប្រយុទ្ធជម្រើសជាតិសហរដ្ឋអាមេរិក កីឡាករ Folarin Balogun វិញ ក្រោយមានការអន្តរាគមន៍ ពីប្រមុខសេតវិមាន លោក Donald Trump។

(រូប៖ Reuters)

ខ្សែប្រយុទ្ធមុតស្រួចរបស់អាមេរិក បានទទួលកាតក្រហម នៅនាទីទី៦៤ ក្នុងជំនួបជាមួយជម្រើសជាតិបូស្នៀ និងហឺហ្សេហ្គោវីណា នៅវគ្គ ៣២ក្រុមចុងក្រោយ នៃពានរង្វាន់ World Cup កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយសារជាន់ជើងកីឡាករ Tarik Muharemović។

ដូច្នេះ ដើមឡើយរូបគេ នឹងត្រូវខកខាន មិនអាចចូលលេងបានឡើយ ក្នុងជំនួបសំខាន់នៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយជម្រើសជាតិបែលហ្ស៊ិក។

(រូប៖ Reuters)

យ៉ាងណា ពេលនេះ បម្រាមនោះត្រូវបានដកចេញវិញ ខណៈបើយោងតាមប្រភពពីមន្ត្រីអាមេរិក ៣រូប (សុំមិនបញ្ចេញឈ្មោះ) បានឲ្យដឹងថា លោក Trump បានទូរស័ព្ទទៅប្រធាន FIFA លោក Gianni Infantino ដើម្បីស្នើសុំឲ្យពិនិតករណីនេះ ឡើងវិញ។ 

តាមការផ្សាយរបស់ New York Times នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ FIFA ប្រកាសថា ពេលនេះ Balogun មានសិទ្ធិចូលលេងវិញបានហើយ ព្រោះថា បម្រាមកាតក្រហមរបស់គេ ត្រូវដកចេញវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រកាសរបស់ FIFA, លោក Trump បានបង្ហាញការអបអរនៅលើបណ្តាញសង្គម Truth Social ដោយសរសេរថា៖ «សូមអរគុណដល់ FIFA សម្រាប់ការធ្វើអ្វីដែលត្រឹមត្រូវ និងបានកែប្រែភាពអយុត្តិធម៌ដ៏ធំធេងមួយនេះ»។

ពាក់ព័ន្ធរឿងនេះ FIFA មិនទាន់ឆ្លើយតប ចំពោះសំណើសុំអត្ថាធិប្បាយរបស់ New York Times នៅឡើយទេ។

សូមជម្រាបថា ការប្រកួតរវាងម្ចាស់ផ្ទះអាមេរិក ជាមួយបែលហ្សិក ក្នុងវគ្គ​ ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Seattle Stadium នាម៉ោង ៧ព្រឹក ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។

នេះជាលើកទី២ ដែលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពាន World Cup បន្ទាប់ពីឆ្នាំ ២០១៤ ដែលកាលនោះ បែលហ្ស៊ិក ឈ្នះអាមេរិក ២-១ ក្នុងវគ្គថែមម៉ោង ១៥នាទីពីរដង៕

អត្ថបទ៖ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម