Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹង​ចូលរួម​ World Cup នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ អម​ដោយ​យន្តហោះចម្បាំង និងអ្នកជំនាញបាញ់កាំភ្លើង​

បានផុស

នៅ

ប្រធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ចូលរួមព្រឹត្តិការណ៍​បាល់​ទាត់ពិភពលោក FIFA World Cup នៅ​ក្នុងវគ្គផ្តាច់​ព្រ័ត្រ​ អម​ដោយ​យន្ត​ហោះ​ចម្បាំង F-16 និង​ក្រុមអ្នកបាញ់​កាំភ្លើង​យោធា នឹង​ត្រូវ​បញ្ចូលទៅ​ក្នុង​ប្រតិបត្តិការ​សន្តិសុខ​ ក្នុង​កីឡាដ៏​ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រសហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Telegraph នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ប្រធានាធិប​តី​អាមេរិក លោក ដូណាល់ ត្រាំ​។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ហាមឃាត់​ការហោះ​ហើរនឹងត្រូវបាន​យាម​កាមយ៉ាងតឹងរ៉ឹង អ្នក​លបបាញ់​នឹងស្ថិតនៅ​លើដំបូល​ពហុកីឡដ្ឋាន ហើយភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) រាប់​ពាន់នាក់ត្រូវបានបញ្ចូល​ទៅក្នុងការគាំទ្រប្រតិបត្តិការ​ដែល​មិនធ្លាប់​មានពីមុនមក​ សម្រាប់ការប្រកួតបាល់ទាត់។

សេតវិមាន​ទទួលស្គាល់​ថា ការពន្យារពេល​ដ៏សំខាន់សម្រាប់​អ្នកគាំទ្រ​ត្រូវបាន​ធានា ខណៈក៏​ជំរុញឱ្យអ្នកគាំទ្រ​មកដល់ពហុកីឡដ្ឋាន ​MetLife ៤ម៉ោងមុនពេលចាប់ផ្តើម។ វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍​បាល់​ទាត់ពិភពលោក គឺជាព្រឹត្តិការណ៍ពិសេសកម្រិតទី​ ១ ហើយក៏​ជា​​ការ​កំណត់​សន្តិសុខខ្ពស់បំផុត​​ក្នុងសហរដ្ឋអាមេរិក។

ដោយ​វាយតម្លៃពី​ទំហំនៃប្រតិបត្តិការ​នេះ លោក Andrew Giuliani នាយកប្រតិបត្តិ​នៃក្រុមការងារ FIFA បាន​ប្រាប់​សារព័ត៌មាន​ Telegraph Sport ថា ព្រឹត្តិការណ៍នេះ​អាចប្រៀបធៀប​ទៅនឹងសុន្ទរ​កថា​ស្តីពីស្ថានភាព​ផ្លូវ​ការ​របស់​ លោក ត្រាំ​ និងពិធីស្បថចូលកាន់​តំណែង​ជា​ប្រធានាធិបតី។

លោកបន្ត​ថា៖ « និយាយឱ្យត្រង់ទៅ វាធំជាង​ការប្រកួតជើង​ឯកប្រចាំ​ឆ្នាំរបស់លីគបាល់​ទាត់ជាតិអាមេរិក(NFL) ឬ​ហៅ​ថា Super Bowl ទៅទៀត​។ ដើម្បី​គាំទ្រដល់​ប៉ូលិសរដ្ឋ New Jersey យើង​បានដាក់ពង្រាយ​ភ្នាក់ងារសហព័ន្ធជាច្រើន»។

យ៉ាង​ណា​មិញ​ ការ​បាញ់​ប្រហារ​របស់​ខ្មាន់កាំភ្លើង​ដែលបានរំលោភលើ​សន្តិសុខ​ នៅឯពិធីជប់លៀងរបស់សមាគមអ្នក​ឆ្លើយឆ្លងព័ត៌មានសេត​វិមានកាលពីខែមេសា គឺជាការរម្លឹក​ដ៏គួរឱ្យព្រួយបារម្ភ អំពី​ការគំរាម​កំហែង​ដែល​​អាមេរិក កំពុងប្រឈមនៅរដូវក្តៅនេះ។

សារព័ត៌មាន Telegraph Sport បាន​បង្ហាញ​នៅដើមការប្រកួត​ថា​  លោក ត្រាំ​ ទំនងបង្ហាញខ្លួន​នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ ហើយ​នឹងប្រគល់ពាន​រង្វាន់​ដល់​ក្រុម​ឈ្នះ​ រួមជាមួយ​ លោក Gianni Infantino ប្រធាន FIFA​ ៕

សម្រួល​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម