ព័ត៌មានជាតិ
ត្រីពោ ជាមុខម្ហូបដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរ មកលេងខេត្តក្រចេះ
ត្រីពោ គឺជាប្រភេទត្រីទឹកសាបឥតស្រកាដែលមានសាច់ទន់ និងសម្បូរខ្លាញ់ឈ្ងុយឆ្ងាញ់ ដែលរកបានដោយអ្នកនេសាទនៅទន្លេមេគង្គ ខេត្តក្រចេះ។

រីឯតម្លៃ ២៤០០០ រៀល ក្នុងមួយគីឡូក្រាម តម្លៃលក់នៅផ្សារផែលើ ក្នុងក្រុងក្រចេះ មានតម្លៃសមរម្យដែលប្រជាពលរដ្ឋ ភ្ញៀវទេសចរធម្មតាក៏អាចកម្ម៉ង់ទិញយកមកធ្វើម្ហូបបរិភោគបាន ខុសពីប្រភេទត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ដោយសារមានតម្លៃខ្ពស់ផុតគេ។
នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនក្នុងខេត្តក្រចេះ ត្រីពោ ទទួលបានការចាប់អារម្មណ៍ កាម៉ង់យកមកធ្វើជាម្ហូបអាហារ សម្រាប់បរិភោគនាពេលថ្ងៃត្រង់ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តក្រចេះ ជាមួយមុខម្ហូបជាច្រើនមុខ និងទៅតាមចំណង់ចំណូលចិត្ត បន្ទាប់ពីត្រីប៉ាសាអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីក្អែក និងត្រីផ្សេងៗជាច្រើនប្រភេទទៀត។

ត្រីពោ គេនិយមយកទៅធ្វើជាមុខម្ហូបប្រចាំតំបន់ដូចជា៖ សម្លម្ជូរគ្រឿង សម្លកកូរ សម្លម្ជូរស្រែ ឬ ម្ជូរយួន ខប្រហុកត្រីពោរ និងឆាក្តៅ ឬឆាម្រះព្រៅ ជាដើម៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


