Connect with us

កីឡា

ស័ក្តិសម​បំផុត​! វឿន វាសនា ឈ្នះ ពាន​ឯកត្តជន ២ ម្នាក់​​ឯង ក្រោយ​​​ជួយ​កម្ពុជា គ្រង​ជើងឯក SEA V. Cup  2026

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​បង្កើត​ប្រវត្តិ​សាស្ត្រជា​លើក​​ដំបូង​ក្នុង​ការ​​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​បាល់ទះ​អាស៊ាន​កម្រិត​ទី​១ SEA V. League ឆ្នាំ ២០២៦ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣-២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ធ្វើ​បាន​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​តាម​រយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​​​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែន​ទែន​ដែលក្រុម​បាល់ទះកម្ពុជា ស្ថិត​នៅ​បាត​តារាង​កាល​ពី​ឆ្នាំ ២០២៥ ដែល​មិន​ស្គាល់បរាជ័យ​សោះសម្រាប់ ៨ ប្រកួត​ និង​ឆ្នាំ ២០២៦ ​នេះ​ស្ថិត​នៅ​ក្នុង​ពូល​ដែល​គិត​ថា មិន​អាច​ឆ្លង​ផុត​វគ្គ​ក្នុង​ពូល​ទេ ប៉ុន្តែ​បែរ​ជា​ការ​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ជ័យជម្នះ ៣-១ លើ​ក្រុម​ជម្រើស​ជាតិ​ថៃ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ កម្ពុជា បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ទៀត​តាម​រយៈ​ជ័យជម្នះ​លើ ឥណ្ឌូណេស៊ី ដែល​​មិន​ធ្លាប់​ឈ្នះសោះ​កាលពី​មុន។ នេះ​ជា​លើក​ដំបូង​ដែល​កម្ពុជា បាន​ឈ្នះ ឥណ្ឌូណេស៊ី ។

សម្រាប់​ពានរង្វាន់ឯកត្តជន កីឡាករ​កម្ពុជា ២ នាក់​បាន​ឈ្នះ​​គឺកីឡាករ វឿន វាសនា បាន​ឈ្នះ​​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំព្រឹត្តិការណ៍ (MVP) និង​ឈ្នះ​ពាន​កីឡាករ​វាយ​ផ្តាច់ស្តាំ​ល្អ​បំផុត។ ជា​មួយ​គ្នា​​នេះ កីឡាករ សួន ចាន់ណារ៉ូ បាន​ឈ្នះ​​ពាន​អ្នក​លើក​បាល់​ល្អ​បំផុត។

ចំណាត់​ថ្នាក់

  • ជើង​ឯក (មេដាយ​មាស) កម្ពុជា
  • លេខ​២ (មេដាយ​ប្រាក់​) ឥណ្ឌូណេស៊ី
  • លេខ ៣ (មេដាយសំរិទ្ធ) ថៃ

ពាន​ឯក្តជន ដែល​ក្រុម​ក្តី​ស្រមៃ

  • ពាន​កីឡាករ​ល្អ​ប្រចាំ​ការប្រកួត ៖ កីឡាករ វឿន វាសនា (កម្ពុជា)
  • ពាន​ស្មាត់​ស្តាំ​ឆ្នើម៖ កីឡាករ វឿន វាសនា (កម្ពុជា)
  • អ្នក​ប៉ះ​ស​ឆ្នើម៖ សួន ចាន់ណារ៉ូ (កម្ពុជា)
  • ស្មាត់​ស្តាំ​ឆ្នើម៖ Fahan (ឥណ្ឌូណេស៊ី)
  • ស្មាត់​ឆ្វេងឆ្នើម៖ Napadet (ថៃ)
  • អ្នក​ការពារ​កណ្តាល៖ Troung Kai (វៀតណាម)
  • អ្នក​ការពារកណ្តាល៖ Hendra (ឥណ្ឌូណេស៊ី)
  • លីប្រូ​ឆ្នើម៖ Josh Ybanes (ហ្វីលីពីន)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម