Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងជើងចាស់ ឆោម ឆវិន បង្ហាញអារម្មណ៍ហួសចិត្តដែលត្រូវបានគេមើលរំលងសមត្ថភាព

បានផុស

នៅ

តារាចម្រៀងជើងចាស់មានកេរ្តិ៍ឈ្មោះល្បីរន្ធឺ អ្នកស្រី ឆោម ឆវិន បានបង្ហាញអារម្មណ៍ហួសចិត្តនិងតូចចិត្តជាខ្លាំង ក្រោយត្រូវបានកម្មវិធីមួយចំនួនបានលើរំលងសមត្ថភាពរបស់ខ្លួនពោលគឺបានត្រឹមអង្គុយមើលក្មេងជំនាន់ក្រោយច្រៀងបទចម្រៀងរបស់អ្នកស្រីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:កិច្ចសម្ភាសមួយ អ្នកស្រី ឆោម ឆវិន បានរៀបរាប់ទាំងអន់ចិត្តថា ទំនងមកពីអ្នកស្រីមានវ័យចំណាស់ទើបគេភេ្លចទេដឹង។ ប៉ុន្តែអ្នកស្រីមិនអន់ចិត្តនោះទេគ្រាន់តែចង់ផ្តាំងថាបើមិនចូលចិត្តសូមកុំយកចម្រៀងអ្នកស្រីទៅច្រៀងឱ្យសោះ។

តារាចម្រៀងជើងចាស់អ្នកស្រី ឆោម ឆវិន បន្តថាពេលខ្លះឃើញអ្នកចម្រៀងជំនាន់ក្រោយយកបទចម្រៀងរបស់អ្នកស្រីមកច្រៀងក៏ហាក់មានអារម្មណ៍អន់ចិត្តខ្លះដែរ តែយ៉ាងហោចណាស់អ្នកស្រីគឺ មិនបានយកទោសអូសដំណើរអ្វីឡើយពោលគឺសុំត្រឹមគោរពសិទ្ធិម្ចាស់ដើមបានហើយ។

អ្នកស្រី ឆោម ឆវិនបាននិយាយបន្ថែមថា “ទៅខឹងអីបើយើងខឹងអ៊ីចឹង គេថាយើងច្រណែនក្មេងជំនាន់ក្រោយ”។ ម្យ៉ាងទៀត អ្នកស្រីបានឱ្យដឹងដែរថា ប្រសិនបើមានលទ្ធភាព អ្នកស្រីនឹងប្រមូលចងក្រងបទចម្រៀងរបស់ខ្លួនឡើងវិញទាំងអស់ ប៉ុន្តែពេលនេះនៅមិនទាន់អាចសម្រេសបំណងនេះបានឡើយ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម