កីឡា
កម្ពុជា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៦
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការ លើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះដោយប្រើប្រាស់ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។

លោក ហួត សេងទ្រី
នេះបើតាមការបញ្ជាក់ពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការ លើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង ។
ពិធីបើកការប្រកួតជាផ្លូវការធ្វើនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពកីឡាជាតិកន្លងទៅ
បញ្ជាក់ដែរថា កម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាជាតិនេះចំនួន ៤លើករួចមកហើយ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងការវាស់ស្ទង់ និងវាយតម្លៃសមត្ថភាពកីឡាករ កីឡាការិនី និងសហព័ន្ធកីឡាជាតិផ្សេងៗមុនត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិដូចជាស៊ីហ្គេមជាដើម។ កីឡាជាតិឆ្នាំនេះនឹងមាន ៣២ប្រភេទកីឡាចូលរួមប្រកួតប្រជែង និងផ្នែកប៉ារ៉ាឡាំពិក នឹងមាន ៧ប្រភេទកីឡាផងដែរ៕

ទិដ្ឋភាពកីឡាជាតិកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


