Connect with us

កូវីដ-១៩

មកដឹង «តំបន់​ក្រហម​» ស្ថិតនៅ​ខណ្ឌ និង​សង្កាត់ណាខ្លះ?

បានផុស

នៅ

ការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំ​បន់​លឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការបែងចែករយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែឧសភានេះ តំបន់​ក្រ​ហម​ត្រូវបានបង្រួមតូចជាងមុន ស្ថិតនៅភូមិសាស្ត្រដូចខាងក្រោម៖

១. ខណ្ឌមានជ័យ មាន៣សង្កាត់

-សង្កាត់ស្ទឹងមានជ័យទី១ (ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី)

-សង្កាត់ស្ទឹងមានជ័យទី២ (ភូមិដំណាក់ធំ៤ និងផ្នែកខ្លះនៃភូមិភ្នាត)

-សង្កាត់ស្ទឹងមានជ័យទី៣ (ផ្នែកខ្លះនៃភូមិទ្រា៤, ផ្នែកខ្លះនៃភូមិដំណាក់ធំ២, ផ្នែកខ្លះ នៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥)

២. ខណ្ឌទួលគោក មាន ៣សង្កាត់

-សង្កាត់បឹងកក់ទី ២ (ភូមិ២៣)

-សង្កាត់បឹងសាឡាង (ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦)

-សង្កាត់ផ្សារដើមគរ (ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៥ ភូមិ៦ និងភូមិ៧)

៣. ខណ្ឌពោធិ៍សែនជ័យ មាន២សង្កាត់

– សង្កាត់ចោមចៅទី១ (ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤ និងភូមិទួលពង្រ)

– សង្កាត់ចោមចៅទី២ (ភូមិជ្រៃកោង)

៤. ខណ្ឌប្ញស្សីកែវ មាន១សង្កាត់

-សង្កាត់ទូលសង្កែទី១ មាន៣ភូមិ៖ ភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូក

៥. ខណ្ឌ៧មករា មាន១សង្កាត់

-សង្កាត់វាលវង់ (ប្លុកបុរីកីឡា ចំនួន ៨អគារ)

៦.ខណ្ឌច្បារអំពៅ មាន១សង្កាត់

-សង្កាត់ច្បារអំពៅទី២ (ផ្នែកខ្លះនៃភូមិដើមចាន់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម