Connect with us

កូវីដ-១៩

អាចារ្យឥណ្ឌាអះអាងថា កូវីដ កើតឡើងដោយសារ “ព្រះខឹង”

បានផុស

នៅ

ស្របពេលដែលករណីជំងឺកូវីដ-១៩ ទូទាំងប្រទេសនៅតែបន្តកើនឡើងនោះ ការរំលោភបំពានវិធានការដ៏ធំធេងមួយ ត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Sanand នៃរដ្ឋ Gujarat កាលពីថ្ងៃអង្គារ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរាប់ពាន់នាក់បានចូលរួមពិធីជួបជុំសាសនាមួយ ដើម្បីថ្វាយទឹកនៅឯប្រាសាទ Baliyadev។

ការប្រមូលផ្តុំទ្រង់ទ្រាយធំនេះបានកើតឡើង បន្ទាប់ពីអាចារ្យក្នុងស្រុកម្នាក់អះអាងថា ជំងឺកូវីដ-១៩ គឺកើតឡើងដោយសារតែ “ព្រះខឹង”។ បន្ទាប់ពីការអះអាងរបស់អាចារ្យម្នាក់នេះ ប្រជាជនបានប្រមូលផ្តុំហើយធ្វើពិធី ដើម្បីកម្ចាត់ជំងឺកូវីដ-១៩។

Thousands of women violate COVID protocol on priests call to 'stop COVID-19'  in Gujarat
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគេកត់សម្គាល់នោះគឺថា ពួកគេទាំងនោះ បានចូលរួមពិធីដោយគ្មាននរណាពាក់ម៉ាស់ឡើយ។

ប៉ូលិសបានចាប់ផ្តើមធ្វើសកម្មភាព បន្ទាប់ពីវីដេអូនៃក្បួនដង្ហែបែបសាសនានេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

វីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Republic World

ចុចអាន៖ កាន់តែធ្ងន់! ត្រឹមមួយរដ្ឋ ឥណ្ឌាមានគ្រូពេទ្យរហូតដល់ ៥០០នាក់ទៅហើយ ឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម