KPT+
លេង Facebook កាន់តែតិច អារម្មណ៍មិនល្អ ក៏កាន់តែតិចដែរ
នាសម័យបច្ចេកវិទ្យាជឿនលឿន បណ្ដាញទំនាក់ទំនងសង្គម ក៏កាន់តែសម្បូរបែបដែរ ដូចជា Facebook និង Instagram ហើយការប្រើប្រាស់វិញ គឺម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែការសិក្សារបស់អាមេរិក រកឃើញថា ការកាត់បន្ថយពេលវេលាលើបណ្ដាញទំនាក់ទំនងសង្គម ជួយឲ្យមានបញ្ហាបាក់ទឹកចិត្ត ឬឯកា កាន់តែតិចដែរ។

ការសិក្សានេះ ធ្វើឡើងដោយសាកលវិទ្យាល័យ Pennsylvania របស់អាមេរិក លើនិស្សិត ១៤៣នាក់ រយៈពេល ៣សប្ដាហ៍។ និស្សិតទាំងនេះ បែងចែកជា ២ក្រុម ដោយក្រុមទី១ បន្ដប្រើប្រាស់បណ្ដាញសង្គមដូចមុនដដែល ចំណែកក្រុមទី២ កម្រិតឲ្យប្រើប្រាស់បណ្ដាញសង្គម ត្រឹមតែ ១០នាទីប៉ុណ្ណោះ/ថ្ងៃ។

លទ្ធផល រកឃើញថា និស្សិតក្នុងក្រុមទី២ ដែលកម្រិតឲ្យប្រើប្រាស់បណ្ដាញសង្គម មានការធ្លាក់ចុះរោគសញ្ញាបញ្ហាបាក់ទឹកចិត្ត។ និស្សិតម្នាក់ បញ្ជាក់ក្នុងការសិក្សាថា “ការមិនប្រៀបធៀបជីវិតរបស់ខ្ញុំ ទៅជីវិតរបស់អ្នកផ្សេង មានផលប៉ះពាល់យ៉ាងខ្លាំងជាងខ្ញុំរំពឹងទុកទៅទៀត។ ខ្ញុំមានអារម្មណ៍វិជ្ជមានជាងមុន អំឡុងការសិក្សា“។

ពីមុន ក៏ធ្លាប់មានការសិក្សាជាច្រើន រកឃើញទំនាក់ទំនងគ្នារវាង បណ្ដាញសង្គម និងសុខភាពផ្លូវចិត្ត ប៉ុន្ដែការសិក្សារបស់អាមេរិកមួយនេះ បានអះអាងមុនគេពីទំនាក់ទំនងយ៉ាងច្បាស់ រវាងការកាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គម និងការធ្វើឲ្យប្រសើរឡើង នៃបញ្ហាបាក់ទឹកចិត្ត និងឯកា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ Add friend ក្នុង Facebook
ចុចអាន៖ បើមិនចង់នាំទុក្ខដាក់ខ្លួនមិនគួរធ្វើរឿង ៧ យ៉ាងនៅលើ Facebook ទេ
ចុចអាន៖ ចរិត ៨ ប្រភេទលើ FACEBOOK ធ្វើឲ្យគេឈឺក្បាលវិលមុខចង់តែ UNFRIEND ចោល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


