គ្រប់ពេលបង្ហោះរូប ដឹងតែសុំឲ្យគេជួយ like ជួយ share ដូចសុំទាន មិនដឹងថាយក like យក share ទៅធ្វើអីទេ។ ជំពូកមនុស្សចរិតបែបនេះ ធ្វើឲ្យគេធុញទ្រាន់ខ្លាំង ព្រោះយល់ថាម្ចាស់គណនីចង់បានតែចំនួនចុច។
៦. លក់អនឡាញ
ការលក់អនឡាញជាជំនួញមួយ តែអ្នកខ្លះ add friend អ្នកដទៃ ទុកគ្រាន់តែបង្ហោះរូបទំនិញខ្លួនប៉ុណ្ណោះ។ អូសចុះអូសឡើងឃើញតែឥវ៉ាន់អនឡាញពេញ new feeds។
៧. ចូលចិត្ត Tag ឲ្យគេ
រូបថតក្ដី វីដេអូក្ដី ទោះមិនទាក់ទងជាមួយអ្នកដទៃ ក៏គេ Tag ឲ្យដែរ ហើយ tag ម្ដងៗរាប់រយនាក់។
៨. បង្ហោះតែរូបខ្លួនឯង
មួយថ្ងៃណាក៏ឃើញបង្ហោះរូបខ្លួនឯងដែរ គ្មានលោះពេលទេ ទោះគ្មានអីសរសេរក៏មានពាក្យ អារុណសួស្ដី ឬ Good night អ៊ីចឹងទៅ។ ជួនកាលដាក់រូបម្ដងមួយអាល់ប៊ុម៥០សន្លឹកក៏មាន៕