កូវីដ-១៩
រកឃើញកម្មករកម្មការិនី២នាក់ ក្នុងចំណោមជាង១០០នាក់ ដែលសម្រុកចេញពីតំបន់ក្រហម វិជ្ជមានកូវីដ-១៩
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានរកឃើញកម្មករ កម្មការិនីចំនួន២នាក់ ក្នុងចំណោមអ្នករត់តាក់ស៊ី និងកម្មករកម្មការិនីជាង១០០នាក់ដែលបានសម្រុកចេញពីតំបន់ក្រហមនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីពេលថ្មីៗនេះ។

ក្នុងចំណោមជាង១០០នាក់នោះ ក្នុងនោះមានអ្នករត់តាក់ស៊ីនិងព្រូឡានចំនួន៥៥នាក់ និងកម្មករកម្មការិនីចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលអនុវិទ្យាល័យគោកបញ្ជាន់ ក្នុងខណ្ឌពោធិសែនជ័យកាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីពួកគេមានបំណងចង់រត់ចេញពីតំបន់ក្រហមតាមរថយន្តឈ្នួលចំនួន៤២គ្រឿង និងផាស្អាប់១គ្រឿង។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះកម្មករកម្មការិនីចំនួន២នាក់ ដែលមានវិជ្ជមានកូវីដ១៩នោះ ត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។ ចំណែកអ្នកដែលនៅសល់កំពុងបន្តចត្តាឡីស័ក និងយកសំណាករកកូវីដ១៩ជាបន្តបន្ទាប់ទៀត។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់សម្រេចដាក់ពិន័យ ឬយ៉ាងណានោះទេ ដោយរង់ចាំឲ្យពួកគាត់ធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃសិន។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១មានករណីកម្មករកម្មការិនីរស់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានទាក់ទងជាមួយរថយន្តឈ្នួលក្នុងគោលបំណងដើម្បីចេញទៅស្រុកកំណើត។ សមត្ថកិច្ចបានធ្វើការឃាត់សួរនាំដោយមានកម្មរកម្មការិនីចំនួន៤៩នាក់ និងធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន៤២គ្រឿង និងផាស្អាប់ចំនួន១គ្រឿង និងអ្នកបើកបររួមទាំងព្រូឡានសរុបចំនួន៥៥នាក់។

លោកបានបញ្ជាក់ថា បន្ទាប់ពីបានសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២រួច សមត្ថកិច្ចបានបញ្ជូនអ្នកទាំង១០៤នាក់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យគោកញ្ជាន់រយៈពេល១៤ថ្ងៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


