Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ៖ វិធានការបិទខ្ទប់ធ្វើឱ្យអត្រាឆ្លងកូវីដធ្លាក់ចុះក្រោម ១ភាគរយ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា វិធានការបិទខ្ទប់នៅក្រុងព្រះសីហនុក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះទទួលបានលទ្ធផលជោគជ័យ ដោយធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ‑១៩ ធ្លាក់ចុះជាបន្តបន្ទាប់ពី២០ភាគរយរហូតដល់ក្រោម១ភាគរយ។

លោកអភិបាលខេត្តបានបន្តទៀតថា៖ “ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការឆ្លងមានកម្រិតខ្ពស់ មានរហូតជាង ២០ភាគរយ។ ក្រោយពេលបិទខ្ទប់ អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ។ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃជំងឺកូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម