ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទៈបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតផ្ទះ៥ខ្នង
បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ និងផ្ទះ៥ខ្នងរងការខូចខាតយ៉ាងដំណំ ដោយសារតែខ្យល់កន្ត្រាក់នៅឃុំបន្ទាយឆ្មារ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

លោក ហេង សុភ័ក្ត្រ មេឃុំបន្ទាយឆ្មារ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៤ល្ងាច មានភ្លៀងធ្លាក់១មេយ៉ាងធំ លាយឡំខ្យល់កន្ត្រាក់ បក់បោកមកចំភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ បង្កឲ្យផ្ទះ៥ខ្នងខូចខាតស្ទើរទាំងស្រុង ក្នុងនោះផ្ទះប្រក់ស័ង្កសី៣ខ្នង អស់ស័ង្កសីប្រវែង៣,៦០ប្រហែល១៦០សន្លឹក ផ្ទះប្រក់ក្បឿង២ខ្នង អស់ក្បឿងរាប់រយសន្លឹក។ក្នុងនោះមានរន្ទះបាញ់នៅក្នុងអាងបារាយណ៍មេបុណ្យបង្កឲ្យស្លាប់ពលរដ្ឋម្នាក់ ឈ្មោះពាច ស្មៀយភេទប្រុសអាយុ៥២ឆ្នាំ ពេលកំពុងឃ្វាលក្របី ជនរងគ្រោះមានលំនៅភូមិបន្ទយឆ្មារជើងដែរ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីមានគ្រោះធម្មជាតិនោះចប់ គេឃើញមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលដឹកនាំដោយលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការហារខេត្តចុះមូលដ្ឋានស្រុកថ្នពួក លោកអែម សុខា អភិបាល លោកយង់ យឺន អភិបាលរងនៃស្រុកថ្មពួក លោកមេឃុំ សមាជិក មេភូមិបានចុះពិនិត្យ រំលែកទុក្ខលំបាក និងបានរៀបចំសម្រួលទីជម្រកនិងជួយអន្តរាគមន៍ជួសជុលផ្ទះឡើងវិញ និងក៏ចូលរួមបុណ្យសពនោះផងដែរ ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


