Connect with us

ព័ត៌មានជាតិ

៦ខែដើមឆ្នាំនេះគ្រោះធម្មជាតិ បណ្ដាលឱ្យមនុស្សស្លាប់និងរបួសជិត៥០នាក់ ប៉ះពាល់ដល់លំនៅដ្ឋានជាង៥ពាន់ខ្នង

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ គ្រោះធម្មជាតិរួមមាន ខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់ បានកើតឡើងចំនួន២៥៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៩នាក់ រងរបួស២៧នាក់ និង ប៉ះពាល់លំនៅដ្ឋាន៥០២៣ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន២២៨លើក បណ្តាលឱ្យមនុស្សស្លាប់៣នាក់ រងរបួស៩នាក់ ប៉ះពាល់លំនៅដ្ឋាន៥០២០ខ្នង សាលារៀន១៧៣អគារ មណ្ឌលសុខភាព១ វត្តអារាម៣កន្លែងនិងតូបផ្សារ៤តូប។ ចំណែកគ្រោះរន្ទះបាញ់វិញក្នុងរយៈពេល៦ខែឆ្នាំ២០២៦ បានកើតឡើងចំនួន២៨លើកបណ្តាលឱ្យមនុស្សស្លាប់១៦នាក់ រងរបួស១៨នាក់ងាប់គោក្របី៩ក្បាលនិងលំនៅដ្ឋាន៣ខ្នង។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

លោកបានបន្តថាតួលេខនេះបើធៀបទៅនឹង រយៈពេល៦ខែដូចគ្នាឆ្នាំ២០២៥ ឃើញថាមានការថយចុះខណៈ៦ខែឆ្នាំ មុនខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន២៥៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៦នាក់ របួស៨០នាក់និងប៉ះពាល់ផ្ទះ៦២០០ខ្នង។ ក្នុងនោះខ្យល់កន្ត្រាក់បាន កើតឡើងចំនួន ១៩០ លើកបណ្តាលប៉ះពាល់លំនៅដ្ឋានចំនួន៦២៨៦ ខ្នង សាលារៀន៣៦អការ តូបលក់ដូរ ២១ វត្តអារាម ១៩កន្លែង ស្លាប់៥នាក់ និង របួស២៧នាក់។ រីឯ៦ខែ ឆ្នាំ២០២៥ គ្រោះរន្ទះបាញ់ បានឡើងចំនួន ៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៣១នាក់  រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម