ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រៀមចុះរុះរើតូបលក់ដូរមុខផ្សារឆ្នាំង ដើម្បីចាក់ដីធ្វើទួលសុវត្ថិភាពមុនពេលរដូវទឹកឡើង
អាជ្ញាធរក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ច នៅថ្ងៃទី១៧ ខែឧសភានេះ បានចុះផ្សព្វផ្សាយ មុនពេលការចុះរុះរើសំណង់មិនរៀបរយនៅជួរដើមស្រល់មុខផ្សារឆ្នាំងស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីជំរុញការចាក់ដីធ្វើទីទួលសុវត្ថិភាពឱ្យបានរួចរាល់មុនពេលទឹកទន្លេឡើង។
អាជ្ញាធរក្រុងបញ្ជាក់ថាការចុះផ្សព្វផ្សាយនេះ គឺឱ្យប្រជាពលរដ្ឋអាជីវករព្រមរុះរើ ប៉ុន្តែប្រសិនបើករណីអាជីវករមិនព្រមរុះរើតាមការជូនដំណឹងនោះសមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាលដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជូនដំណឹងរួចហើយ។

បន្ទាប់ពីការជូនដំណឹងប៉ុន្មានថ្ងៃគេពិនិត្យឃើញថាមានអាជីវករមួយចំនួនតូចប្រមាណ ៤នាក់ បានស្ម័គ្រចិត្តរុះរើតូបលក់ដូរដោយខ្លួនឯង ខណៈដែលអាជីវករភាគច្រើនមិនព្រមរុះរើតូបតាមការជូនដំណឹងរបស់អាជ្ញាធរឡើយ ដែលនឹងអាចត្រូវប្រឈមក្នុងការអនុវត្តវិធានការរដ្ឋបាលរបស់សមត្ថកិច្ចឆាប់ៗនេះ។

កន្លងទៅថ្មីៗនេះ អភិបាលរងក្រុងកំពង់ឆ្នាំង លោក បេ សារុំ បានប្រាប់ឱ្យដឹងថាតូបអាជីវករលក់ដូរនៅជួរដើមស្រល់ និងនៅមុខខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សរុបមានចំនួន១៩៦តូប ដែលកន្លងមកពួកគាត់ធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរក្រុងក្នុងឆ្នាំ២០១៩ថា នឹងបន្លាស់ទីតូបលក់ដូរទៅលក់ដូរនៅក្នុងផ្សារកំពង់ឆ្នាំងថ្មីវិញ នៅពេលអាជ្ញាធរខេត្តធ្វើផ្លូវលំក្នុងភូមិចុងកោះឲ្យផុតពីទឹកទន្លេឡើងរួច ដើម្បីងាយស្រួលដល់ការរុះរើតូបបន្លាស់ទីរបស់ពួកគាត់។
លោកអភិបាលរងក្រុងបន្តថា ជាក់ស្ដែងមកដល់ចុងឆ្នាំ២០២០ នេះអាជ្ញាធរក៏បានធ្វើផ្លូវលំនៅក្នុងភូមិចុងកោះឲ្យខ្ពស់ផុតពីទឹកទន្លេឡើងរួចរាល់ហើយ ប៉ុន្តែពួក គាត់នៅតែមិនព្រមស្ម័គ្រចិត្តរុះ រើតូបដោយខ្លួនឯងឡើយ។ ហេតុ នេះហើយទើបអាជ្ញាធរខេត្តក្រុងចេញសេចក្ដីប្រកាសព័ត៌មានថា នឹងចាត់វិធានការរដ្ឋ បាលចំពោះអាជីវករណាដែលមិន ព្រមរុះរើតូបដោយស្ម័គ្រចិត្ត៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


