កីឡា
លោក ភា សុភ័ក្ត្រា និង លោក អ៊ុក សុធីត្រូវបានតែងតាំងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានតែងតាំងគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជាចំនួន២ រូប គឺលោក ភា សុភ័ក្ត្រា និងលោកអ៊ុក សុធី កាលថ្មីៗនេះក្រោមការដឹក នាំពីគ្រូបង្គោលថ្មីជាជនជាតិជប៉ុន លោក RYU HIROSE និងលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើស ជាតិកម្ពុជា ដើម្បីត្រៀមប្រកួតជម្រុះ៣ ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភព លោក (FIFA World Cup Qatar 2022)។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់សមាសភាពគ្រូជំនួន២រូបខាងលើនេះ គឺសហព័ន្ធបានប្រកា សជាផ្លូវការហើយ ក្នុងការមកជួយដល់ការហ្វឹកហាត់-ប្រកួតក្រុមជម្រើសជាតិ ប៉ុន្តែគ្រូជំនួយទាំងពីរូបនេះអាចមានភាពខុសគ្នា ដោយសារលោក អ៊ុក សុធី ជាគ្រូជំនួយថ្មីនៃក្រុមការងារជម្រើស ជាតិ ដោយរង់ចាំមើលការងាររបស់គាត់បន្ថែម ប្រសិនបើកិច្ចការរបស់គាត់ល្អ ពេលចេញទៅជួបប្រកួតជាមួយក្រុមជម្រើស ជាតិបារ៉ែន សហព័ន្ធនឹងអាចបន្តកិច្ចសន្យាបានយូរបន្ថែមទៀត។ ចំពោះគ្រូជំនួយ លោក ភា សុភ័ក្ត្រា គឺជាគ្រូជំនួយចាស់ ដែលបន្តកិច្ចសន្យាថ្មី លោកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិ។
ចាប់ពីពាក់កណ្តាលឆ្នាំ២០២១ តទៅ គឺក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជានឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar2022វគ្គជម្រុះជុំទី២ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែននាថ្ងៃទី ៣ខែមិថុនាឆ្នាំ២០២១,បន្តជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ២០២១ និងមួយប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ក្រុមជម្រើសជាតិកម្ពុជា ឈុតអាយុក្រោម២២ឆ្នាំ នឹងត្រូវ ចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរ ការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ សហព័ន្ធបានប្រកាសតែងតាំងសមាស ភាពគ្រូបង្វឹក អ្នកចាត់ការទូទៅ និងគ្រូជំនួ យ២រូប សរុបទើបនឹងបាន៤រូបប៉ុណ្ណោះ ខណៈសមាសភាពក្រុមកីឡាករ មិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេព្រោះការប្រកួតលីគកំពូលកម្ពុជាទើបនឹងចាប់ ផ្តើមឡើងវិញកាលពីចុងសប្តាហ៍នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបានផ្អាកអស់រយៈពេលជាច្រើនសប្តាហ៍។
លោក កែវ សារ៉េត បានគូសបញ្ជាក់ថា សម្រាប់ការជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេតនិងជ្រើសរើសពីគ្រូ បង្គោលថ្មី លោក RYU HIROSE ដែលជំនួសតំណែងគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។ លោកអះអាងថា តាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំមើលនាថ្ងៃទី២៦ទី២៧ ខែ ឧសភាឆ្នាំ២០២១ ដែលជាវិធីសាស្ត្ររបស់គ្រូបង្គោល ដើម្បីទុកពេលឲ្យកីឡាករបានខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាជាមុនសិន។
ព្រោះប្រសិនបើកីឡាករណាដឹងថា ខ្លួនជាប់ជាកីឡាករជម្រើសជាតិ អាចបែរទៅជាទម្លាក់ការខិតខំ ក្នុងការប្រកួតលីគកំពូល ដែលកំពុងដំណើរឡើងវិញ។ លោកមានជំនឿចិត្តថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទៅហ្វឹកហាត់នៅចិន រយៈពេល៣ខែ ត្រៀម SEA GAMES 2021 នៅវៀតណាម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ