កូវីដ-១៩
មណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម អាចដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលជាង១ពាន់នាក់
កំពង់ចាម៖ ក្រោយពីមានអ្នកជំងឺកូវីដបានឆ្លងរីករាលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានសម្រេចជ្រើសរើសយកវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបន្ថែមទៀត។

នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងរៀបចំដាក់បរិក្ខាពេទ្យ និងកែលម្អដាក់គ្រែ សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ បន្ទាប់ពីរៀបចំទីតាំងមួយនេះហើយ។
លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្រុមការងារធ្វើយ៉ាងណាពន្លឿនការងាររៀបចំឱ្យលឿនបំពាក់ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក បង្គន់ និងរៀបចំគ្រែ។ មណ្ឌលវិទ្យាល័យព្រះសីហនុមួយនេះ អាចដាក់អ្នកជំងឺកូវីដបានប្រមាណជាង១ពាន់នាក់។

សូមជម្រាបថា វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជាទីតាំងទី២ ដែលត្រូវបានរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចយកទីតាំងមួយនេះ បន្ទាប់ពីមន្ទីរមេគង្គកំពង់ចាម។
ដោយឡែក វិទ្យាល័យដីដុះ ក្រុងកំពង់ចាម នឹងប្រែក្លាយទៅជាមណ្ឌលចត្តាឡីស័កមួយទៀត សម្រាប់ក្រមខណ្ឌភូមិសាស្ត្រក្រុងកំពង់ចាម ប្រសិនបើមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីធ្វើចត្តាឡីស័កនៅទីនេះ ខណៈមណ្ឌលចត្តាឡីស័កគរុកោសល្យត្រូវបានបងប្អូនប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កកើនឡើង៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


