ព័ត៌មានជាតិ
មកដល់ពេលនេះ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចមានចំនួនជាង២.២លាននាក់
យោងតាមរបាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានឲ្យដឹងថា គិតពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ ចំនួនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចហើយ មានចំនួន២ ២៦៩ ៨៦០ នាក់ហើយ ក្នុងនោះ ស្រ្តីចំនួន ១ ០៥៨ ១៨១ នាក់។

របាយការណ៍ដដែលនោះបានបញ្ជាក់ថា តាមលទ្ធផលដែលសម្រេចបានខាងលើនេះ បើប្រៀបធៀបទៅនឹងគោលដៅចំនួន ១០ លាននាក់ នៃប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងនោះ ការចាក់វ៉ាក់សាំងនៅពេលនេះ គឺបានប៉ុន្មាន ២២.៧០ ភាគរយហើយ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចាត់វិធានការផ្សេងៗក្នុងការទប់ស្កាត់នេះ ហើយក្នុងនោះការចាក់វ៉ាក់សាំង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយក្នុងនោះវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានចាក់ជូនប្រជាពលរដ្ឋជាង២ លាន២ សែននាក់នេះ មួយចំនួន គឺជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, មួយចំនួនទៀតជាអំណោយរបស់អង្គការសុខភាពពិភពលោក និងភាគច្រើន គឺជាការបញ្ជាទិញពីប្រទេសចិន។
បើតាមគោលដៅរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ ហើយពេលនេះរាជរដ្ឋាភិបាលកំពុងតែសម្រុកចាក់ជូនប្រជាពល រដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលជាទីប្រជុំជន និងមានមនុស្សកកកុញច្រើនជាងគេជាមុនសិន៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន