កូវីដ-១៩
ក្រសួងសុខាភិបាលទទួលអំណោយសម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រងគ្រោះមហន្តរាយកូវីដ-១៩ ពី WHO
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល ក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល អំណោយរបស់អង្គការសុខភាពពិភពលោកជូនក្រសួងសុខាភិបាល សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលប្រគល់ជូនដោយ លោកជំទាវវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ។

សម្ភារបរិក្ខារវេជ្ជសាស្ដ្រ ដែលក្រសួងសុខាភិបាលទទួលបានពីអង្គការសុខភាពពិភពលោក រួមមាន៖ កុំព្យូទ័រយួរដៃចំនួន២៥គ្រឿង ម៉ាស៊ីនព្រីនធ័រពហុមុខងារចំនួន២៩គ្រឿង Bluetooth Speaker Microphone ចំនួន៣គ្រឿង អាវកាក់ពាក់ក្រៅដែលមានឡូហ្គោលសង្គ្រោះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥អាវ មួកដែលមានឡូហ្គោសព្រះបន្ទាន់ក្រសួងសុខាភិបាលចំនួន១៥មួក និងម៉ាស៊ីនវាស់កំហាប់អុកស៊ីសែននៅម្រាមដៃចំនួន១២កេស ស្មើនឹង ១,២០០គ្រឿង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា អំណោយរបស់អង្គការសុខភាពពិភពលោកនាថ្ងៃនេះ នឹងត្រូវចែកជូនមន្ដ្រីបង្គោលទទួលបន្ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិន្នន័យគ្រោះមហន្ដរាយ ដោយមនុស្សជាអ្នកបង្ក និងគ្រោះមហន្តរាយដោយធម្មជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម