ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សាឃុំវិហារធំ ស្រុកកំពង់សៀមម្នាក់ វិជ្ជមានកូវីដ-១៩
ក្រោយពីមានកម្មករកម្មការនីរោងចក្រ មេតថេក ក្នុងស្រុកកំពង់សៀម រកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់នោះ រដ្ឋបាលស្រុកកំពង់សៀម បានចុះស្រាវជ្រាវបងប្អូនពលរដ្ឋដែលមានការប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកដែលវិជ្ជមាន បម្រើការនៅរោងចក្រមួយនេះ។
ជាក់ស្ដែងសមាជិកក្រុមប្រឹក្សាឃុំវិហារធំម្នាក់លោក ថេន ថុល មានវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយកូនដែលជាកម្មករកម្មការនីដែលបានធ្វើតេស្តយកសំណាក់ពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ផងដែរ។

ក្រោយពីមានតេស្តពិនិត្យរកវីរុសកូវីដ-១៩លើសមាជិកក្រុមប្រឹក្សាម្នាក់នោះមក លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានឲ្យមន្ត្រីក្នុងសាលាឃុំវិហារធំទាំងអស់យកសំណាក់ដោយចេញលទ្ធផលគឺអវិជ្ជមានទាំងអស់ បន្ទាប់ក្រុមការងារពេទ្យចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងសាលាឃុំទាំងមូល និងបានបិទខ្ទប់ឃុំសាលាឃុំវិហារធំមួយរយៈសិន។ ដោយឡែកមេឃុំ និងមន្ត្រីក្នុងសាលាឃុំទាំងអស់ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាពខ្លួនឯង នៅតាមផ្ទះរៀងៗខ្លួនដើម្បីបញ្ជៀសការឆ្លងរីករាលដាលបន្ថែមទៀត។
សូមជម្រាបថា ចំពោះការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ បងប្អូនប្រជាពលរដ្ឋអាចមកផ្ទះលោកមេឃុំ ដែលបានជូនដំណឹងនិងធ្វើការបម្រើសេវាដោយមានប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលផងដែរ៕
អត្ថបទ ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


